Home កីឡា ម្ចាស់ផ្ទះរុស...

ម្ចាស់ផ្ទះរុស្ស៊ី ស៊ីអារ៉ាប៊ីសាអ៊ូឌីតពីមុខអ្នកទស្សនាជាង៧ម៉ឺននាក់

Dennis Cheryshev រកបានពីរគ្រាប់ម្នាក់ឯង​ក្នុងចំណោមជ័យជម្នះ៥ទល់នឹង០របស់រុស្ស៊ីលើអារ៉ាប៊ីសាអ៊ូឌីត បើកឆាក FIFA World Cup 2018 នៅថ្ងៃព្រហស្បតិ៍ ទី១៤ មិថុនា នាកីឡដ្ឋាន Luzhniki ដោយមានអ្នកចូលរួមទស្សនាជាង៧ម៉ឺននាក់។

រុស្ស៊ីចាប់បានយ៉ាងល្អដោយរកបានមួយគ្រាប់នៅនាទី១២ ពីក្បាល Gazinsky នៅនាទី១២ បន្ថែមដោយ Cheryshev នៅនាទី៤៣​​, Dzyuba នៅនាទី៧១ មុន Cheryshev បន្ថែមគ្រាប់ទី៤ នាទី៩០បូក១ និង គ្រាប់ទី៥ដោយ Golovin នាទី៩០បូក៤។

នេះជាជ័យជម្នះថ្ងៃបើកឆាកដ៏សម្បើមតាំងពីឆ្នាំ១៩៣៤មក។

សម្រាប់ការប្រកួតនៅថ្ងៃសុក្រ​ ទី១៥ នេះវិញមានអេហ្ស៊ីព ជួបអ៊ុយរុយហ្គាយ ម៉ោង៧យប់, ម៉ារ៉ុក ប៉ះអ៊ីរ៉ង់ ម៉ោង១០យប់ និង ប៉ទុយហ្គាល់ ប៉ះអេស្ប៉ាញម៉ោង១រំលងអាធ្រាត៕