Home កីឡា ម្ចាស់ក្លិប R...

ម្ចាស់ក្លិប Real Madrid ហៅការបណ្ដេញគ្រូជម្រើសជាតិអេស្ប៉ាញជាទង្វើមិនសមរម្យ

ប្រធានក្លិប Real Madrid លោក Florentino Perez បានហៅការបណ្ដេញលោក Julen Lopetegui ក្នុងនាមជាគ្រូបង្គោលដោយសហព័ន្ធបាល់ទាត់អេស្ប៉ាញ ថាជាទង្វើខ្វះការគោរព។

លោក Lopetegui ទទូចថា លោកបានប្រកាន់វិជ្ជាជីវៈ និង ភាពស្មោះត្រង់ក្នុងការទទួលការងារជាអ្នកចាត់ការ Real Madrid កាលថ្ងៃអង្គារ មួយថ្ងៃមុនត្រូវបណ្ដេញចេញពីសហព័ន្ធ។

លោក Julen ថា ដំបូងឡើយលោកត្រូវបានអបអរពីប្រធានសហព័ន្ធ តែមិនបានផ្ដល់ការគោរពចំពោះ Real Madrid។

ដោយឡែក សហព័ន្ធបាល់ទាត់អេស្ប៉ាញ បានចោទប្រកាន់ការចរចារវាងភាគីលោក Lopetegui និង Real Madrid ធ្វើឡើងដោយមិនបានផ្ដល់ដំណឹងឡើយ៕