Home កីឡា អ៊ុយរុយហ្គាល់...

អ៊ុយរុយហ្គាល់ធ្លាប់ឈ្នះអេហ្ស៊ីពក្នុងជំនួប​លើកដំបូងកាលខែសីហា ២០០៦

ក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយរុយហ្គាយ និង អេហ្ស៊ីព ត្រូវពើបប្រទះគ្នា នៅម៉ោង៧យប់ម៉ោងនៅកម្ពុជានៅថ្ងៃសុក្រ​ ទី១៥ មិថុនា បញ្ចប់ពូល A បន្ទាប់ពីរុស្ស៊ីឈ្នះអារ៉ាប៊ីសសាអ៊ូឌីត ថ្ងៃបើកឆាក ៥ទល់នឹង០ កន្លងទៅ។

ក្រុមទាំងពីរធ្លាប់ប៉ះគ្នាម្ដងគត់ ដោយអ៊ុយរុយហ្គាយ ឈ្នះអេហ្ស៊ីព ២ទល់នឹង០ កាលខែសីហា ឆ្នាំ២០០៦។

ក្រុមអ៊ុយរុយហ្គាយ មិនធ្លាប់ចាញ់ក្រុមមកពីអាហ្វ្រិកទេនៅ World Cup ដោយឈ្នះ១ និង ស្មើ២ ហើយនេះក៏ជាលើកទីដែលអេហ្ស៊ីពប៉ះក្រុមមកពីអាមេរិកខាងត្បូងក្នុងព្រឹត្តិការណ៍ដ៏ធំខាងលើ។

ព័ត៌មានទូទៅ ៖ 

អេហ្ស៊ីព 


អេហ្ស៊ីព មិនដែលឈ្នះនៅ World Cup ទេ ដោយស្មើ២ និង ចាញ់២។

ក្រុមព្រះចៅផារ៉ាអុង បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ពិភពលោក លើកដំបូង កាលឆ្នាំ១៩៩០ ហើយឆ្នាំនេះជលើកទី៣។ ពួកគចាញ់អង់គ្លេស១ទល់នឹង០នៅថ្ងៃចុងក្រោយ​ប្រចាំព្រឹត្តិការណ៍នេះ។

នេះជាលើកទី១សម្រាប់លោក Hector Cuper ក្នុងនាមជាគ្រូ​បង្គោលនៅ World Cupp។ ការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ធំលើកដំបូងរបស់បុរសជនជាតិអាហ្សង់ទីនរូបនេះ​ គឺអេហ្ស៊ីព ឡើងដល់ផ្ដាច់ព្រ័ត្រ Africa Cup of Nations ២០១៧ ដែលចាញ់កាមេរូន ២ទល់នឹង១។

អ្នកចាំទី និង ជាប្រធានក្រុម Essam El Hadary គឺជាកីឡាករចាស់ជាងគេនៅ World Cup ដោយ​មាន​អាយុ៥៤ឆ្នាំ និង ១៥១ថ្ងៃ។

Mohamed Salah ស៊ុតបាន៥គ្រាប់ក្នុងវគ្គជម្រុះប្រចាំតំបន់អាហ្វ្រិក នាពេលកន្លងមក ច្រើនជាងគេកីឡាករដទៃ។

Salah នឹងប្រារព្ធខួប២៦ឆ្នាំរបស់ខ្លួននៅថ្ងៃដំបូងតែម្ដង។

អ៊ុយរុយហ្គាយ

ជើងឯក២សម័យ អ៊ុយរុយហ្គាយ បានឡើងលើសពីវគ្គ១៦ក្រុមតែម្ដងគត់ក្នុងចំណោម៦ World Cup ចុងក្រោយ គឺពេលពួកគេបានលេខ៤ កាលឆ្នាំ២០១០ នៅអាហ្វ្រិកខាងត្បូង។

អ៊ុយរុយហ្គាយចាញ់តែម្ដងគត់ក្នុងចំណោម៨ប្រកួតចុងក្រោយនៅ World Cup ដោយ​ឈ្នះ៤ និង ចាញ់៣។

យ៉ាងណាក៏ដោយ ពួកគេមិនបានឈ្នះឡើងនៅ៦លើកចុងក្រោយនៃការប្រកួូតបើកឆាកដោយស្មើ៣ និង ចាញ់៣។

នេះក៏ជាការបង្ហាញខ្លួននៅ World Cup លើកទី៤ក្នុងនាមជាគ្រូ​បង្គោល គឺបន្ទាប់ពីឆ្នាំ១៩៩០, ២០១០ និង ២០១៤ ច្រើនជាងគ្រូ​ផ្សេងៗទៀតនៅឆ្នាំនេះ។

Edison Cavani ជាអ្នកទាត់ចូលច្រើនជាងគេនៅវគ្គជម្រុះប្រចាំតំបន់អាមេរិកខាងត្បូង ដោយរកបាន១០គ្រាប់។

Luis Suarez រកបាន៥គ្រាប់ និង បញ្ជូន២ដងនៅ៨ប្រកួតនៅ World Cup៕

Advertisement - UnitusX