Home កីឡា Griezmann ប្រ...

Griezmann ប្រកាសជាសាធារណៈថាគេនឹងនៅ Atletico Madrid បន្តទៀត

ខព្រួញរបស់ Barcelona : Antoine Griezmann បានប្រកាសនៅយប់ថ្ងៃព្រហស្បតិ៍ទី១៤ខែមិថុនាថាគេនឹងនៅ Atletico Madrid បន្តទៀត។

ខ្សែប្រយុទ្ធជម្រើសជាតិបារាំងវ័យ២៧ឆ្នាំរូបនេះបានអះអាងថាគេចង់ជម្រះមន្ទិលលើអនាគតរបស់គេមុនបារាំងចាប់ផ្ដើមយុទ្ធនាការ World Cup 2018 ទល់នឹង អូស្ត្រាលី នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ។

ទីបំផុត Griezmann បញ្ជាក់ថា៖ “ខ្ញុំបានសម្រេចចិត្តនៅបន្តទៀត”។


កាលពីខែឧសភាកន្លងទៅ Atletico បានសម្ដែងភាពខកចិត្តលើ Barcelona ចំពោះរបៀបដែលពួកគេទាក់ទង Griezmann បន្ទាប់ពីលោក Josep Maria Bartomeu សារភាពថាលោកបានជួបជាមួយភ្នាក់ងាររបស់ Griezmann កាលពីដើមរដូវកាល។

Griezmann ផ្លាស់ពី Real Sociedad មក Atletico ក្រោយចប់ World Cup 2014 ហើយមកទល់ពេលនេះរកគ្រាប់បាល់បាន១១២ដងសម្រាប់ក្រុមលោក Diego Simeone។ គេកំពុងមានកិច្ចសន្យាជាមួយ Atletico ដល់ឆ្នាំ២០២២៕