Home កីឡា តារាស៊ុតកម្ពុ...

តារាស៊ុតកម្ពុជា៣រូបកំពុងប្រជែងមាសលីគ​កំពូលជាមួយកីឡាករបរទេស

ខ្សែប្រយុទ្ធកាម៉េរូន Befolo Mbarga Privat របស់អាស៊ីអឺរ៉ុបយូណាយធីត បន្ទាប់ពីស៊ុតចូល វេស្ទើនភ្នំពេញ ៦គ្រាប់ម្នាក់ឯង ពេលនេះឈរទីកំពូលបញ្ជីប្រជែងស្បែកជើងមាស ដោយកើនគ្រាប់បាល់សរុបដល់១៣គ្រាប់។

ខ្សែប្រយុទ្ធនីហ្សេរីយ៉ា Julius Oiboh របស់បឹងកេត ដែលឈរលេខរៀងទី១តាំងពីដើមរដូវកាលមកនោះ ពេលនេះធ្លាក់មកលេខ៣វិញដោយមាន៨គ្រាប់ដដែល ក្រោយមិត្តរួមក្រុមជនជាតិប្រេស៊ីល Maycon Calijuri ស៊ុតចូលភ្នំពេញក្រោន២គ្រាប់ធ្វើឱ្យគ្រាប់សរុបរបស់គេឡើងដល់៩គ្រាប់។

Dzarma Bata ជាតួអង្គសំខាន់របស់សូលទីឡូអង្គររដូវកាលនេះ ដោយរកបាន៧គ្រាប់ហើយ និងកំពុងឈរលេខរៀងទី៤ក្នុងបញ្ជី។

ប៉ុន្តែកីឡាករដែលកាន់តែគួរឱ្យកត់សម្គាល់គឺយុវជន សាន គឹមហេង អតីតសមាជិកសាលាបាល់ទាត់ជាតិបាទី។ កីឡាករវ័យ១៨ឆ្នាំរូបនេះរកបាន៦គ្រាប់សម្រាប់ក្លិបចំណូលថ្មី វិសាខា ហើយកាន់តែពិសេស គឹមហេង បានស៊ុតចូលក្នុង៤ប្រកួតចុងក្រោយជាប់ៗគ្នា។

នួន បូរី និង ប៊ុនហៀង មាន៤គ្រាប់ក្នុងដៃរៀងៗខ្លួន ស្មើនឹងចំនួនដែលរកបានដោយ Yudai Ogawa របស់ការពារជាតិ តែនៅពីក្រោម Bisan George របស់ណាហ្គាវើលដ៍, No Daeho និង Noh Sangmin របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន១គ្រាប់ដូចៗគ្នា។

កីឡាករខាងលើនឹងសម្លឹងទៅរកការស៊ុតបញ្ចូលទីជាបន្តទៀតនៅក្នុងសប្ដាហ៍ទី១០ ដែលនឹងធ្វើឡើងនៅថ្ងៃសៅរ៍ទី១៦និងថ្ងៃអាទិត្យទី១៧ខែមិថុនាឆ្នាំ២០១៨៕

Advertisement - Unitus 728x90