Home កម្សាន្ត អីយ៉ាស់! ចេញហ...

អីយ៉ាស់! ចេញហើយ MV ថ្មីរបស់ សុវត្ថិ​ មុន្នីវណ្ណ ថតជាមួយនិងតួស្រីក្នុងរឿង«សិសិររដូវក្នុងបេះដូង»!(មានវីដេអូ)

កាលពីយប់មិញនេះផេកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស បានបញ្ចេញ MV បទចម្រៀងថ្មីមួយរបស់តារាចម្រៀងវ័យក្មេងលោក សុវត្ថិ មុន្នីវណ្ណ ដែលមានចំណងជើងថា​ «ហេតុអ្វីចាកចោលបង» កំពុងតែមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមិត្តៗយុវវ័យ។

ក្នុងនោះផងដែរ តាមរយៈ MV ថ្មីនេះ គេសង្កេតឃើញថាលោក សុវត្ថិ មុន្នីវណ្ណ បានសម្ដែងជាមួយនឹងតារាសម្ដែងវ័យក្មេងមួយរូបមានឈ្មោះថា នូណា ដែលគ្រប់គ្នាស្គាល់កញ្ញា តាមរយៈការសម្ដែងរឿង«សិសិររដូវក្នុងបេះដូង» ដើរតួឈ្មោះ កញ្ចនា ពេលនៅក្មេង។

អ្វីដែលរិតតែធ្វើអោយអ្នកគាំទ្រកាន់តែចាប់អាម្មណ៍កាន់ខ្លាំងទៀតនោះគឺ ការសម្ដែងរបស់តារាវ័យក្មេងទាំងពីររូបនេះ មើលទៅពិតជាសក្ដិសមគ្នាខ្លាំងណាស់ ពិសេសនោះគឺរូបសម្រស់សុទ្ធតែស្រស់ស្អាតដូចគ្នាទៀតផង៕ តោះ!​ ចង់ជ្រាបកាន់តែច្បាស់ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុកផេករបស់ផលិតកម្មរស្មីហង្សមាស

អត្ថបទដោយ៖សីុវលី