Home កីឡា ប្រេស៊ីល និង ...

ប្រេស៊ីល និង ស្វីស ចែកគ្នាមួយពិន្ទុ

បេក្ខជនជើងឯក FIFA World Cup ប្រេស៊ីល បានរបូតឱកាសដណ្ដើមជ័យជម្នះនៅថ្ងៃបើកឆាកប្រចាំពូលរបស់ខ្លួន ជាលើកដំបូងតាំងពីឆ្នាំ១៩៧៨ ដោយស្មើស្វីស ១ទល់នឹង១​ ក្នុងជំនួបថ្ងៃអាទិត្យ ទី១៧ នាក្រុង Rostov។

បន្ទាប់ពី Philippe Coutinho រកបានគ្រាប់នាំមុខនៅនាទីទី២០ ប្រេស៊ីល មានឱកាសសម្រុកច្រើនលើកច្រើនសា តែមិនអាចសម្រេចទី។

ផ្ទុយទៅវិញ Steven Zuber បានតែតបញ្ចូលទីតាមស្មើបានសម្រេច។

លទ្ធផលនេះបានបញ្ចប់ការឈ្នះ៩ប្រកួតជាប់គ្នានៅថ្ងៃបើកឆាកប្រចាំពូល ហើយធ្វើឲ្យពួកគេស្ថិតក្រោមក្រុមកំពូល​តារាងពូល E ស៊ែប ដែលបានយកឈ្នះកូស្ដារីកា៕