Home កីឡា ក្រុមការពារជើ...

ក្រុមការពារជើងឯកអាល្លឺម៉ង់បើកឆាក World Cup ចាញ់ម៉ិកស៊ីកូ០-១

ក្រុមការពារតំណែងជើងឯក អាល្លឺម៉ង់ ចាប់ផ្ដើមយុទ្ធនាការ FIFA World Cup 2018 ជាមួយ បរាជ័យ ដោយត្រូវ ម៉ិកស៊ីកូ ផ្ដួល ១-០ ក្នុងជំនួបបើកឆាកពូល F នៅរាត្រីថ្ងៃអាទិត្យទី១៧ខែមិថុនា។

គ្រាប់បាល់ជ័យជម្នះរបស់ម៉ិកស៊ីកូរកបានដោយ Hirving Lozano ក្នុងនាទី៣៥ ដោយទទួលបាល់បញ្ជូនពី Chicharito ពេលវាយបកលឿនៗ(counter-attack)។

ក្រុមលោក Joachim Low ព្យាយាមសម្រុករកគ្រាប់តាមស្មើ ប៉ុន្តែក្រុមមកពី CONCACAF រក្សាគ្រាប់បាល់នេះរហូតដល់ចប់ការប្រកួត។

ការចាប់ផ្ដើមយុទ្ធនាការរបស់អាល្លឺម៉ង់បរាជ័យបែបនេះនាំឱ្យគេនឹកឃើញដល់ព្រឹត្តិការណ៍ World Cup លើកមុនៗ ដែលក្រុមការពារជើងឯកជួបរឿងបែបនេះ ដូចជាឆ្នាំ១៩៩០ អាហ្សង់ទីនបើកឆាកចាញ់ កាម៉េរូន, ឆ្នាំ២០០២ បារាំង បើកឆាក ចាញ់ សេណេហ្គាល់, ឆ្នាំ២០១៤ អេស្ប៉ាញ បើកឆាកចាញ់ ហុល្លង់៕