Home កីឡា Kleberson ទម្...

Kleberson ទម្លាយថាដោយសារ Ronaldinho លេងមួយក្បាច់នេះទើបគេមកចូលរួម Man Utd

អតីតសមាជិកក្លិបបិសាចក្រហម Manchester United : Kleberson ទម្លាយថាគេត្រូវបានអូសទាញឱ្យចូលរួមក្លិបអង់គ្លេសមួយនេះដោយសារ Ronaldinho ប្រាប់គេថានឹងផ្លាស់មក Old Trafford ជាមួយគ្នាដែរ។

ក្នុងឆ្នាំ២០០៣ មួយឆ្នាំក្រោយរួមចំណែកជួយប្រេស៊ីលលើកពាន World Cup 2002 នៅកូរ៉េ-ជប៉ុន Kleberson បានផ្លាស់ពី Atletico Paranaense មក Man Utd ក្នុងតម្លៃ៦.៥លានផោន មុនត្រូវបានលក់ចេញទៅឱ្យ Besiktas ក្នុងឆ្នាំ២០០៥ តម្លៃ២.៩៥លានផោន។

អតីតខ្សែបម្រើវ័យ៣៨ឆ្នាំដែលបានលើកពាន Copa America 2004 និង FIFA Confederations Cup 2009 ទម្លាយអាថ៌កំបាំងថា៖ “Ronaldinho បានប្រាប់ខ្ញុំថាគាត់នឹងទៅចូលរួម Manchester United ហើយគាត់ប្រាប់ខ្ញុំម្ដងហើយម្ដងទៀតថាឱ្យមក Manchester។ ពេលនោះខ្ញុំស្ទាក់ស្ទើរដោយថាខ្ញុំមិនចេះភាសាអង់គ្លេស ហើយគ្មាននរណានៅ Man Utd ដែលចេះនិយាយព័រទុយហ្គាល់ទេ។ គាត់ (Ronaldinho) បានបញ្ចុះបញ្ចូលឱ្យខ្ញុំទៅ តែទីបំផុតគាត់មិនបានទៅដូចមាត់គាត់ថាឡើយ”។

សូមរំឭកថា Kleberson មិនមានអាជីពជោគជ័យនៅអង់គ្លេសឡើយ ហើយបានចូលលេងតែ២០ដងប៉ុណ្ណោះក្នុងពេល២រដូវកាលនៅ Old Trafford និងស៊ុតចូល២គ្រាប់។ Kleberson បានចូលនិវត្តន៍ក្នុងឆ្នាំ២០១៧ បន្ទាប់ពីចំណាយពេលចុងក្រោយនៃអាជីពលេងនៅប្រេស៊ីលនិងអាមេរិក៕

Advertisement - Unitus 728x90