Home កីឡា Carlos ថាបើ M...

Carlos ថាបើ Messi ជាជនជាតិប្រេស៊ីល ម្ល៉េះ​គេឈ្នះ World Cup រួច​ហើយ

មកទល់វ័យ៣០ឆ្នាំក្នុងឆ្នាំ២០១៨នេះ Lionel Messi បានឈ្នះពានរង្វាន់ឯកត្តជនរាប់មិនអស់និងពានរង្វាន់យ៉ាងច្រើនជាមួយក្លិប Barcelona ប៉ុន្តែជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនវិញ គេបានឈ្នះត្រឹមតែជើងឯក FIFA U20 World Cup 2005 និងមេដាយមាសអូឡាំពិក២០០៨ប៉ុណ្ណោះ។

ជុំវិញករណីនេះ វីបុរសប្រេស៊ីល Roberto Carlos បង្ហាញទស្សនៈផ្ទាល់ខ្លួនថាបើ Messi ជាជនជាតិប្រេស៊ីល ម្ល៉េះសម Messi ក្លាយជាជើងឯកពិភពលោកបាត់ទៅហើយ។

Messi បានត្រឹមក្បែរៗលើកពានធំៗជាមួយអាហ្សង់ទីន ដោយរងជើងឯក World Cup 2014 និងរងជើងឯក Copa America 2015 , 2016។

ខ្សែការពារល្បីខាងកម្លាំងជើងដែលបានលើកពាន World Cup 2002 ត្រូវបានស្រង់សម្ដីនៅ TyC Sports ថា៖ “បើ Messi ជាជនជាតិប្រេស៊ីល គាត់នឹងក្លាយជាជើងឯកពិភពលោក”។

ប៉ុន្តែបើមើលមែនទែនទៅ ប្រេស៊ីល មិនទាន់ឈ្នះ World Cup នៅឡើយទេតាំងពី Messi ជាប់ជម្រើសជាតិ(អាហ្សង់ទីន)ក្នុងឆ្នាំ២០០៥មក ដោយបានត្រឹមឡើងដល់វគ្គ១/៤ក្នុងឆ្នាំ២០០៦និង២០១០ និងជាប់លេខ៤ឆ្នាំ២០១៤៕