Home កម្សាន្ត បើកបង្ហាញរូបភ...

បើកបង្ហាញរូបភាពដ៏កម្ររបស់ ឈិនឡុង និងក្រុមគ្រួសារពីអតីតកាល !!

ដើម្បីជាការអបអរសារទរដល់ទិវាឪពុកដ៏មានអត្ថន័យបំផុតនោះ តារាប្រុស Jackie Chan ឬក៏ ឈិនឡុង បានបង្ហោះនូវរូបភាពជាច្រើនសន្លឹកជាមួយនឹងឪពុករបស់លោក ។

កាលពីថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០១៨ គឺជាទិវាបិតា ដោយកំពូលតារាសម្ដែងក្បាច់គុនចិន ឈិនឡុង បានបង្ហោះនូវរូបភាពដ៏កម្រដើម្បីរម្លឹកការដឹងគុណដល់ឪពុកដោយមានភ្ជាប់នូវពាក្យមួយឃ្លាថា « ថ្ងៃនេះគឺជាទិវាឪពុក ខ្ញុំពិតជានឹកលោកប៉ាខ្លាំងណាស់ ។ ពេលដែលខ្ញុំនៅពីតូច លោកប៉ាបានទិញកាដូឲ្យខ្ញុំច្រើនណាស់ ប៉ុន្តែកាដូរនោះសុទ្ធតែដូចៗគ្នា ។ ខ្ញុំតែងតែរក្សាទុកវាបានយ៉ាងល្អ ហើយនៅថ្ងៃនេះខ្ញុំចង់ជូនកាដូនេះទៅឲ្យដល់គាត់ ។ បទចម្រៀងដែលមានចំណងជើងថា “Ai Qing Lao Le” ដែលខ្ញុំច្រៀងជូនអ្នកម្ដាយជំនួសលោកប៉ា ។ វាគឺបទចម្រៀងដែលកត់ត្រានូវរឿងរ៉ាវក្ដីស្រឡាញ់របស់អ្នកទាំងពីរ » ។

ក្រៅពីរូបថតជាមួយនឹងឪពុករបស់លោកក៏មានម្ដាយ និងមានរូបថតជាលក្ខណៈគ្រួសារកាលពីអតីតកាលផងដែរ ៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ ent.sina

អត្ថបទដោយ៖ សុខអីុម