Home កម្សាន្ត លោក ជា វិបុល ...

លោក ជា វិបុល ធ្វើទង្វើមួយដាក់ភរិយា កំពុងតែធ្វើអោយអ្នកគាំទ្រកោតសរសើរពេញហ្វេសប៊ុក!

ប្រិយមិត្តគ្រប់រូបប្រាកដជាបានស្គាល់ហើយ ពិធីករពិធីការិនីដែលជាគូស្នេហ៍នឹងគ្នាលោក ជា វិបុល និងអ្នកនាង គង់ សុជាតិ ដែលអ្នកទាំងពីរសព្វថ្ងៃមិនត្រឹមតែជាពិធីករមានប្រជាប្រិយភាពខ្ពស់នោះទេ ថែមទាំងជាប្ដីប្រពន្ធដ៏គំរូបមួយថែមទៀតផង។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ អ្នកគាំទ្រជាច្រើន បានចាប់អារម្មណ៍នឹងរូបភាពមួយសន្លឹករបស់លោក ជា វិបុល​ តាមមើលថែភរិយារបស់ខ្លួន ខណៈអ្នកនាង កំពុងតែថតស្ពតពាណិជ្ជកម្មមួយ ដោយក្នុងនោះលោក ជា វិបុល ថែមទាំងជួយរៀបចំសម្លៀកបំពាក់ជូនអ្នកនាង ដោយផ្ទាល់ដៃថែមទៀតផង។

ពិតណាស់តាមរយៈទង្វើមួយនេះ បានធ្វើអោយអ្នកគាំទ្រជាច្រើន កោតសរសើរលោក ជា វិបុល យ៉ាងខ្លាំង ព្រោះលោក មិនត្រឹមតែជាពិធីករដ៏មានប្រជាប្រិយភាពនោះទេ ហើយថែមទាំងជាស្វាមីមួយដ៏ល្អសំរាប់គ្រួសារថែមទៀតផង៕ ចង់ជ្រាបកាន់តែច្បាស់ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

 អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុកផេករបស់អ្នកនាង​ គង់ សុជាតិ

អត្ថបទដោយ៖សីុវលី