Home កីឡា រុស្ស៊ីបន្តឈ្...

រុស្ស៊ីបន្តឈ្នះអេហ្ស៊ីព តែមិនទាន់ច្បាស់ឡើងវគ្គ១៦ក្រុមទេ 

ម្ចាស់ផ្ទះរុស្ស៊ីស្ថិតលើវិថីកក់កៅអីវគ្គ១៦ក្រុមក្នុងការប្រកួតបាល់ទាត់ព្រឹត្តិការណ៍ FIFA World Cup 2018 ក្រោយឈ្នះអេហ្ស៊ីប៣ទល់នឹង១កាលថ្ងៃអង្គារ ទី១៩ មិថុនា ។

ជាក់ស្ដែងក្នុងជំនួបនៅវគ្គទី១នាកីឡដ្ឋាន St. Peterburg ក្រុមទាំង២មិនទាន់មាននរណារកគ្រាប់បាល់បានឡើយ។ ចូលមកដល់វគ្គទី២ ម្ចាស់ផ្ទះរុស្ស៊ីរកបាន៣គ្រាប់ បន្តបន្ទាប់ដោយប្រធានក្រុម Fathi របស់អេហ្ស៊ីបធ្វើឲ្យចូលទីខ្លួនឯង ហើយ Denis Cheryshev បន្ថែមគ្រាប់ទី២។ ខ្សែប្រយុទ្ធធ្មេញឈើ Artem Dzyuba រកបានគ្រាប់ទី៣។

ជាមួយគ្នានេះ Mohamed Salah ក៏រកគ្រាប់បាល់តាមមកវិញបានមួយគ្រាប់ ដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រ។

ឆ្លងកាត់ការប្រកួត២លើក អេហ្ស៊ីព នឹងហាលអាវពី FIFA World Cup 2018 ហើយរុស្ស៊ី នឹងឡើងទៅកាន់វគ្គ១៦ក្រុម ប្រសិនបើអារ៉ាប៊ីសាអ៊ូឌីត មិនឈ្នះអ៊ុយរុយហ្គាយ៕

Advertisement - Unitus 728x90