Home កីឡា Neymar ដើរចេញ...

Neymar ដើរចេញពីទីលានហាត់កណ្ដាលទីព្រោះឈឺកជើង

Neymar បានចាកចេញពីទីលានហ្វឹកហាត់មុនគេកាលថ្ងៃអង្គារ ទី១៩ មិថុនា ក្រោយមានអារម្មណ៍ថាឈឺចាប់លើកជើង និង បានចំណាយពេលសម្រាកក្រោមការពិនិត្យពីក្រុមពេទ្យ។ នេះបើតាមការឲ្យដឹងពីសហព័ន្ធបាល់ទាត់ប្រេស៊ីល។

សមាជិកបានបន្តការហ្វឹកហាត់ដើម្បីត្រៀមការប្រកួត World Cup លើកទី២តតាំងកូស្ដារីកា នៅក្រុង St. Petersburg នៅថ្ងៃសុក្រ ទី២២។

Neymar រងការប៉ះទង្គិចគ្នា១០ដងក្នុងការប្រកួតដំបូងតទល់នឹងស្វីសដែលបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា១ទល់នឹង១។

តាមពិត Neymar មានបញ្ហារបួសកជើងនេះតាំងពីចុងខែមេសា ក្នុងការប្រកួតមួយរបស់ Paris Saint Germain ជាហេតុធ្វើឲ្យគេសម្រាកយូរ និង ស្ទើរតែមិនអាចចូលរួម World Cup បានទៀតផង៕

Advertisement - Unitus 728x90