Home កម្សាន្ត អូហូ! លោក ឆន ...

អូហូ! លោក ឆន សុវណ្ណារាជ ច្រៀងបទបុរាណមួយបទនេះពិតជាអន្លង់អន្លោចមែនទែន!(មានវីដេអូ)

តារាចម្រៀងក្នុងផលិតកម្មរស្មីហង្សមាសលោក ឆន សុវណ្ណារាជ សព្វថ្ងៃនេះកំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំង ពិសេសនោះគឺរាល់បទចម្រៀងថ្មីៗរបស់លោក មិនថាបទបែបមនោសច្ចេតនាស្នេហា និងបទញាក់កន្ទ្រាក់អារម្មណ៍នោះទេគឺសុទ្ធសឹងតែមានការចាប់អារម្មណ៍ខ្លាំងទាំងអស់។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះលោក ឆន សុវណ្ណារាជ បានប្ដូរអារម្មណ៍អ្នកគាំទ្រងាកមកច្រៀងចម្រៀងមរតដើមមួយបទមានចំណងជើងថា «រំដួលក្រចេះ» ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយធ្លាប់តែស្ដាប់លោក ច្រៀងបទបែបសម័យដ៏ពេលលោក ច្រៀងបទបុរាណចឹងទៅស្ដាប់ទៅពិតជាប្លែងនិងរណ្ដំអារម្មណ៍ខ្លាំងណាស់។

តែយ៉ាងមិញកន្លងមក គ្រប់គ្នាកម្រឃើញតារាចម្រៀងរូបនេះ បកស្រាយចម្រៀងបែបបុរាណអញ្ចឹងណាស់ តែដ៏បានស្ដាប់ម្ដងពិតជាពិរោះខ្លាំងណាស់ មិនចាញ់តារាជើងចាស់ប៉ុន្មាននោះទេ៕ ចង់ជ្រាបកាន់តែច្បាស់ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុករបស់លោក ឆន សុវណ្ណារាជ

អត្ថបទដោយ៖សីុវលី