Home កម្សាន្ត បែកធ្លាយរូបភា...

បែកធ្លាយរូបភាពកូនដើមរបស់ កុំកុំ មុខមាត់ដូចជាលោកខ្លាំងណាស់ !!

បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ជាមួយនឹង Cecilia Wang នៅក្នុងឆ្នាំ ២០០៣ រួចមក Donnie Yen ឬ កុំកុំ តែងតែបង្ហាញក្ដីស្រឡាញ់របស់លោកចំពោះភរិយាក្រោយ រួមជាមួយនឹងកូនៗ ២ នាក់ទៀតតាមយរៈបណ្ដាញសង្គមជារឿយៗ ។ ប៉ុន្តែទោះជាយ៉ាងណា នៅថ្ងៃទិវាឪពុក Donnie បានធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំងដោយលោកបង្ហោះរូបភាពជាមួយនឹងកូនទាំងពីររបស់លោកគឺ Jasmine និង James ព្រមជាមួយនឹងកូនច្បងរបស់លោកជាមួយនឹងប្រពន្ធដើមទៀតផង ។

នៅខណៈដែលកូនប្រុសច្បងរបស់លោកមានអាយុ ២៣ ឆ្នាំមានឈ្មោះថា Jeff ដែលជាកូនប្រុសតែមួយដែលទទួលបានពីចំណងដៃអាពាហ៍ពិពាហ៍របស់លោកជាមួយនឹង Jowan Leung ប្រាកដណាស់ Donnie កម្របានជួបជាមួយនឹងកូនប្រុសណាស់ ដោយសារតែការលែងលះរបស់លោក ។ ចាប់តាំងពីលោកចែករំលែករូបភាពជាមួយនឹងកូនប្រុសលោក Jeff ជុំគ្នាជាមួយកូនទាំង ៣ បង្កភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកគាំទ្រ ។ បើទោះបីជារូបភាពដែល Donnie បង្ហោះរូបដែលកូនប្រុសរបស់លោកពាក់វ៉ែនតាការពារកម្ដៅថ្ងៃក៏ពិតមែន ប៉ុន្តែនៅតែអាចចំណាំបានថា Jeff មានមុខដូចជាលោកខ្លាំងណាស់ ។ យ៉ាងណាមិញនៅពេលដែលលោកបង្ហោះរូបភាពនៅតាមបណ្ដាញសង្គមបានភ្ជាប់នូវសម្ដីមួយឃ្លាថា « ខ្ញុំគឺជាឪពុកដែលមានសំណាងជាងគេនៅលើលោកនេះ » ។

 

នៅក្នុងភ្នែកអ្នករាល់គ្នា Donnie គឺជាឪពុក និងជាស្វាមីដ៏ល្អបំផុត ប៉ុន្តែមនុស្សមួយចំនួនទៀតបាននឹកឃើញដល់ការលែងលះគ្នាជាមួយប្រពន្ធដើមនៅឆ្នាំ ១៩៩០ ។ ក្រោយការរៀបការ និងស្វែងយល់ចិត្តគ្នាមួយឆ្នាំ តារាសម្ដែង កុំកុំ និងភរិយាបានសម្រេចចិត្តលែងលះគ្នាដោយភាពមិនចុះសម្រុងគ្នា ។ បន្ទាប់មកនាងក៏ដឹងថានាងមានផ្ទៃពោះកូនប្រុសច្បងរូបនេះ ពេលដែលលែងលះគ្នារួច ហើយក៏សម្រេចចិត្តចិញ្ចឹមកូនរូបនេះក្នុងនាមជាស្ដ្រីមេម៉ាយម្នាក់ ៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ jaynestars

អត្ថបទដោយ៖ សុខអីុម