Home កម្សាន្ត កីឡាបាល់បោះល្...

កីឡាបាល់បោះល្បីឈ្មោះមួយរូបសារភាពថា ជាអ្នកគាំទ្រតារាចម្រៀង IU និងចង់ធ្វើជាមិត្តជាមួយនាង!!

នៅថ្ងៃទី ១៤ ខែមិថុនា កីឡាករ​បាល់បោះល្បីឈ្មោះប្រចាំ NBA នៅក្នុងក្រុម OKlahoma City Thunder បានមកដល់ប្រទេសកូរ៉េខាងត្បូង​ ហើយលោកបានធ្វើដំណើរកម្សាន្ដជាមួយនឹងមិត្តភក្ដិជនជាតិកូរ៉េម្នាក់ ។

នៅខណៈដែលលោក Steven Adames គឺជាសមាជិកក្រុម OKlahoman City Thunder កំពុងតែស្នាក់នៅទីក្រុង សេអ៊ូល ប្រទេសកូរ៉េ បានទាក់ទងជាមួយនឹងក្រុមបាល់បោះនៅប្រទេសកូរ៉េគឺ Korean Basketball League (KBL) នៅក្នុងក្រុម Seoul Samsung Thunders ខណៈដែលកំពុងស្វែងរកកន្លែងហាត់ប្រាណ ។ ក្រុមនោះក៏អនុញ្ញាតឲ្យលោកមានម៉ោងផ្ទាល់ខ្លួនដើម្បីហាត់នៅ Smasung Training Center (STC) ។

- Advertisement -

នៅថ្ងៃទី ២០ ខែមិថុនា សារព័ត៌មាន SPOTV News បានជួបជាមួយនឹង Steven នៅ STC ហើយបានសំណេះសំណាលសាកសួរពីចំណាប់អារម្មណ៍របស់លោកពេលមកដល់ប្រទេសកូរ៉េ ។ លោក Steven បានឆ្លើយតបថា « នៅទីនេះពិតជាកក់ក្ដៅណស់ ។ មានកន្លែងជាច្រើនសម្រាប់ដើរកម្សាន្ដ ខ្ញុំពេញចិត្តនៅទីនេះខ្លាំងណាស់ ។ មិត្តរួមក្រុមរបស់ខ្ញុំ Enes Kanter ស្រឡាញ់ប្រទេសកូរ៉េខ្លាំងណាស់ ដូច្នេះខ្ញុំលឺពាក្យល្អជាច្រើនអំពីប្រទេសកូរ៉េពីគាត់ » ។

លោកបានបន្ថែមទៀតថា « ដំបូងឡើយគ្មាននរណាម្នាក់ចំណាំខ្ញុំនោះទេ ប៉ុន្តែពួកគេចាប់ផ្ដើមចំណាំបាននៅពេលដែលពួកគេបានមើលការធ្វើដំណើររបស់ខ្ញុំទៅប្រទេសកូរ៉េ » ។

លោក Steven កើតនៅឆ្នាំ ១៩៩៣ បានធ្វើឲ្យអ្នកគាំទ្រកូរ៉េមានការភ្ញាក់ផ្អើល និងនឹកស្មានមិនដល់ថាលោកមានអាយុស្រករទៅនឹងតារាចម្រៀង IU ហេុតនេះហើយបានជាលោកត្រូវបានគេដាក់ឈ្មោះមួយទៀតថា “IU’s Friend” (មិត្តរបស់ IU) ។

លោក Steven ក៏បានដឹងពីរឿងនេះដែរ ហើយលោកក៏បានបញ្ជក់ថា « ខ្ញុំស្គាល់ IU ច្បាស់ណាស់ ។ ខ្ញុំធ្លាប់បានឃើញរូបភាព និងស្ដាប់ចម្រៀងរបស់នាងទៀតផង ។ នាងពិតជាល្បីឈ្មោះខ្លាំងណាស់ ។ ខ្ញុំបានស្ដាប់បទចម្រៀង “Good Day” ហើយវាពិរោះខ្លាំងណាស់ ។ ខ្ញុំពិតជាចង់ក្លាយទៅជាមិត្តរបស់នាងខ្លាំងណាស់ប្រសិនបើមានឪកាស ។ ខ្ញុំនឹង follow គណនីអ៊ិនស្ដ្រាក្រាមរបស់នាង » ។ នៅពេលដែលត្រូវបានគេសួរពី IU កីឡាករបាល់បោះ Steven បានឆ្លើយថា « នាងពិតជាស៊ិចស៊ីពិតមែន » ៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ allkpop

អត្ថបទដោយ៖ សុខអីុម

Advertisement - UnitusX