Home កម្សាន្ត កក្រើកទៀតហើយខ...

កក្រើកទៀតហើយខ្សែភាពយន្តថ្មី “ហ្គេមស្នេហា “លោក James Jirayut និង Taew Natapohn លេងម៉ូតសម្លៀកបំពាក់សុទ្ធតែល្បីៗ!(មានវីដេអូ)

កំពូលតារាសម្តែងល្បីលោក James Jirayut និងកញ្ញា Taew Natapohn ដែលកំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំង ទាំងក្នុងនិងក្រៅប្រទេស ដោយសារតែសមត្ថភាពសម្តែង​និងការបញ្ចូលអារម្មណ៍មនោសញ្ជេនាតាមសាច់រឿងនីមួយៗមិនត្រឹមតែសាច់រឿងល្អមើលប៉ុណ្ណោះទេ ថែមទាំងការម៉ូតសម្លៀកបំពាក់និងរថយន្តក៏មិនអន់ដែរ ។

ជាក់ស្តែងតាមរយៈខ្សែភាពយន្តថ្មីមួយនេះ លោកលេងស្ទាយម៉ូតសម្លៀកបំពាក់និងរថយន្ត សុទ្ធតែម៉ាក់ល្បីៗ លំដាប់ហាយសូ មួយឈុតៗសឹងតែកប់ពពកទៅហើយ មិនត្រឹមតែសម្តែងរឿងតែប៉ុណ្ណោះទេ ថែមទាំងបង្ហាញម៉ូតសម្លៀកបំពាក់និងរថយន្តម៉ាកល្បីៗ  ចំពោះសាច់រឿងវិញមានលក្ខណៈជាស្នេហាយុវវ័យកាច់កុងគ្នា ។

គួរបញ្ជាក់ផងដែរថា ក្នុងខ្សែយន្តភាពរឿង ” ហ្គេមស្នេហា ” នេះសម្តែងដោយលោក James Jirayut និងកញ្ញា Taew Natapohn ជាតួឯក  ដែលនឹងត្រូវចាក់ផ្សព្វផ្សាយនៅរាល់ច័ន្ទវេលាពេលម៉ោង ២០ៈ២០នាទី ទូរទស្សន៍ប៉ុស្តិ៍លេខ ៣ថៃ ៕ ចង់ដឹងថាសាច់រឿងនិងការលេងស្ទាយប្លែកប៉ុនណា តោះទៅទស្សនារូបភាពនិងវិដេអូខាងក្រោមទាំងអស់គ្នា ៖

អត្ថបទពាក់ព័ន្ធ ៖

ប្រភព ៖ sanook

អត្ថបទដោយ​ ៖​ ស្រីបូ