Home កម្សាន្ត ម៉េចបានទៅជាអញ...

ម៉េចបានទៅជាអញ្ចឹង! ពេជ្រ ថៃ ត្រូវវិលទៅរស់នៅស្រុកកំណើតវិញដោយសារតែមូលហេតុ…….

1402

ជារឿងមួយដែលគួរអោយសោកស្ដាយបំផុត តែម្ចាស់ពានរង្វាន់កម្មវិធីប្រឡងចម្រៀង The Voice Kids Cambodia កុមារា ពេជ្រ ថៃ ត្រូវផ្លាស់ប្តូរលំនៅ ទៅរស់នៅឯស្រុកកំណើតខេត្តបាត់ដំបងវិញ។

ពិតណាស់បើយោងតាមការផ្ដល់បទសម្ភាសន៍របស់កុមារា ពេជ្រ ថៃ និងលោក មាស​ រិទ្ធី បានបង្ហាញអោយឃើញថា «សព្វថ្ងៃនេះកុមារា ពេជ្រ ថៃ ត្រូវផ្លាស់ប្ដូរទីលំនៅ និងបន្តការសិក្សានៅស្រុកកំណើតខេត្តបាត់ដំបងវិញហើយ ព្រោះតែជីដូនរបស់គេធ្លាក់ខ្លួនឈឺ ដោយក្នុងនោះជីដូនរបស់ប្អូនក៏បានប្រាប់ដែរថា ពេលដែលប្អូនឡើងច្រៀងចប់ត្រូវតែប្រញ៉ាប់ទៅបាត់បងវិញផង»។

យ៉ាងណាមិញ ប្រិយមិត្តជាច្រើន ក៏បានឆ្ងល់ដែរថា ហេតុអ្វីមួយរយៈពេលចុងក្រោយនេះ ពុំសូវដែលឃើញវត្តមាន កុមារា ពេជ្រ ថៃ ឡើងច្រើនអញ្ចឹង៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុករបស់លោក រិទ្ធី

អត្ថបទដោយ៖សីុវលី

Advertisement - UnitusX