Home កម្សាន្ត ជម្រើសចុងក្រោ...

ជម្រើសចុងក្រោយ Tao លាអ្នកគាំទ្រទៅកន្លែងដ៏ស្ងប់ស្ងាត់បំផុត !!

តារាចម្រៀង Huang Zitao អតីតសមាជិកក្រុម EXO ដែលបានដើរចេញពីផលិតកម្ម SM Entertainment បានប្រកាសសាធារណៈ លោកនឹងដកខ្លួនពីពិភពសិល្បៈមួយរយៈធំក្នុងពេលឆាប់ៗនេះ ។

អតីតសមាជិកក្រុម EXO ដែលទើបតែបញ្ចប់កាតព្វកិច្ចនៅក្នុងកម្មវិធី Produce 101 បាននិយាយប្រាប់អ្នកគាំទ្រនៅលើគណនី Weibo ថា « ខ្ញុំអាចនឹងដាក់ទូរស័ព្ទចុះ និងសម្រាកពីការងារទន្ទេញប៉ារ៉ូលរឿង ។ ខ្ញុំមិនចង់រាំទៀតទេ ហើយខ្ញុំនឹងចាកចេញពីទីក្រុងដ៏ស៊ីវីល័យនេះទៅកន្លែងណាដែលគ្មានការរំខាន ដែលជាទីកន្លែងដែលអាចសម្រាកបាន និងអាចធ្វើតន្រ្ដីបាន » ។

- Advertisement -

នាពេលកន្លងមកតារាចិនដែលមានវ័យ ២៥ ឆ្នាំប្រឹងប្រែងធ្វើការក្នុងពិភពសិល្បៈទាំងការសម្ដែង និងការដឹងនាំកម្មវិធីជាដើម ។ បន្ទាប់ពីបញ្ចប់កាតព្វកិច្ចនៅក្នុងកម្មវិធី Produce 101 តារាចម្រៀង Tao បានសម្រេចចិត្តផ្អាកពីការងារសិល្បៈមួយរយៈក៏ព្រោះតែលោកចង់ផ្ដោតទៅលើតន្ដ្រី ។ តារាប្រុសរូបនេះបានពន្យល់ថា « កន្លែងដែលស្ងប់ស្ងាត់ និងគ្មានការសម្ដែង ។ តន្ដ្រីអាចឲ្យខ្ញុំដឹងពីអារម្មណ៍របស់ខ្ញុំខ្លាំងបំផុត » ។

ជាពាក្យពេចន៍ចុងក្រោយ តារាប្រុស Tao បានសរសេរថា « ខ្ញុំពេញចិត្តនឹងរស់នៅជំនាន់នេះ ។ ខ្ញុំនឹងត្រឡប់ចូលពិភពសិល្បៈវិញ សូមអ្នកទាំងអស់គ្នាអនុញ្ញាតឲ្យខ្ញុំលាក់ខ្លួននៅរយៈពេលដ៏យូរអង្វែង » ៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ jaynestars

អត្ថបទដោយ៖ សុខអីុម

Advertisement - UnitusX