Home កម្សាន្ត ឃើញ សុគន្ធ និ...

ឃើញ សុគន្ធ និសា លេងស្ទីលបែបហ្នឹងប្លែក ការពិតតារាស្រីរួមទ្រនុំជាមួយរូបនេះក៏លេងស្ទីលហ្នឹងដែរ!

កាលពីពេលថ្មីៗនេះតារាចម្រៀងស្រីសម្លេងស្រទន់អ្នកនាង សុគន្ធ និសា បានធ្វើអោយអ្នកគាំទ្រជាច្រើន ភ្ញាក់ផ្អើលនឹងការលេងស្ទីលថតរូបថ្មី មើលទៅពិតជាប្លែកភ្នែកខ្លាំងណាស់ ដោយអ្នកនាង បានយកកម្រផ្កាដ៏ធំពាក់នៅលើសក់ និងតុបតែងមុខមើលទៅសិុចសីុខ្លាំងតែម្តង។

យ៉ាងណាមិញ ឥលូវស្ទីលប្លែកមួយនេះ មែនមានតែអ្នកនាង សុគន្ធ និសា តុបតែងថតតែមួយនោះទេ សូម្បីតែងតារាចម្រៀងស្រីរួមទ្រនុំជាមួយកញ្ញា ប៉ាច គីមមួយ ក៏ធ្លាប់លេងស្ទីលបែបនេះថតរូបផងដែរ ដោយមើលទៅពិតជាប្លែកភ្នែកមិនចាញ់គ្នាប៉ុន្មាននោះទេ។

ពិតណាស់ការតុបតែងខ្លួន បែបនេះវាមើលទៅពិតជាប្លែកភ្នែកខ្លាំងណាស់ ហើយនេះក៏ជាលើកទី១ដែរ ដែលឃើញតារាចម្រៀងស្រី២រូបនេះ តុបតែងខ្លួបថតរូបបែបនេះ៕ តោះ! កុំអោយខាតពេលយូរ ចង់ដឹងថាតារាស្រីរូបណា តុបតែងខ្លួនប្លែកជាងគេនោះទៅទស្សនារូបភាងខាងក្រោមនេះទាំងអស់គ្នា៖

ស្ទីលថ្មីរបស់អ្នកនាង សុគន្ធ និសា
ស្ទីលថ្មីរបស់កញ្ញា ប៉ាច គីមមួយ

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖សីុវលី