Home កម្សាន្ត ជិតដល់ថ្ងៃរៀប...

ជិតដល់ថ្ងៃរៀបការហើយ តារាសម្ដែងប្រុស Dj Push ចាប់ផ្ដើមធ្វើរឿងមួយនេះ ដើម្បីមានពេលវេលាត្រៀមខ្លួនធ្វើជាកូនកំលោះ!!

1087

មិនយូរប៉ុន្មានទៀតទេមង្គលការនឹងកើតឡើង នៅក្នុងខែវិច្ឆិការ ឆ្នាំ ២០១៨ នេះហើយ ដូច្នេះហើយទើបលោក Put puttichai សុខចិត្តបដិសេធការងារមួយចំនួន ដើម្បីទៅរៀបចំមង្គលការដោយផ្ទាល់ ដើម្បីជាលក្ខណៈពិសេស។

នៅក្នុងកិច្ចសម្ភាស៍មួយកាលពីថ្ងៃទី ០២ កន្លងទៅនេះ លោក Put puttichai បានថ្លែងថា ខ្លួននិងអនាគតភរិយាគឺនាង Jooy Warattaya ប្រហែលជាត្រូវយកកូនភ្លាមៗក្រោយរៀបការរួច ព្រោះថាអ្នកទាំងពីរចង់មានក្មេងរត់លេងក្នុងផ្ទះផងដែរ។

មិនយូរទៀតទេ សល់ពេលត្រឹមតែ ៦ ខែទៀតប៉ុណ្ណោះ ដូច្នេះហើយតារាថៃទាំងពីរដួងនេះ នឹងព្យាយាមរៀបចំពិធីមង្គលការឲ្យទាន់ពេលវេលា ដោយមិនទទួលការងារច្រើនពេកនោះទេ៕

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖ មិថុនា

Advertisement - Unitus 728x90