Home កម្សាន្ត អូហូ!​ ចូលនៅផ...

អូហូ!​ ចូលនៅផ្ទះថ្មី សុខ សោម៉ាវត្តី ទាមទារអោយ លី វាហេទ តាំងរូបថតមួយសន្លឹកនៅក្នុងបន្ទប់!

ពីមួយថ្ងៃទៅមួយថ្ងៃទំនាក់ទំនងរបស់ពិធីការិនីរូបស្រស់អ្នកនាង សុខ សោម៉ាវត្តី និងកីឡាករបាល់ទាត់លោក លី វាហេទ កាន់តែផ្អែមល្ហែមឡើងៗ បើទោះបីជាអ្នកទាំងពីរមិនបានប្រកាសជាសាធារណៈពីទំនាក់ទំនងស្នេហានេះក៏ដោយ។

ជាក់ស្ដែងកាលពីយប់មិញនេះអ្នកនាង សុខ សោម៉ាវត្តី បានផុសរូបភាពអ្នកទាំងពីរថតស្វីតជាមួយគ្នាមួយសន្លឹក អមជាមួយនឹងសារមួយឃ្លាដ៏មានអត្ថន័យថា៖ «ពេលចូលផ្ទះថ្មី ចង់បានរូបនិងតាំងបន្ទប់ Ly Vahed ចាត់ការអោយផង bro ហាហាហាហា»។

ពិតណាស់តាមរយៈសារនិងរូបភាពនោះ អាចបញ្ជាក់បានថា ទំនាក់ទំនងរបស់អ្នកទាំងពីរនៅពេលនេះ គឺពិតជាស្និតស្នាលខ្លាំងណាស់ ព្រោះគ្រាន់តែចូលផ្ទះថ្មីភ្លាម អ្នកនាង សុខ សោម៉ាវត្តី ទាមទារអោយលោក លី វាហេទ ដាក់តាំងរូបភាពបែបនេះក្នុងបន្ទប់ ដូចជាគ្រួសារតែមួយអញ្ចឹង៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុករបស់អ្នកនាង សុខ សោម៉ាវត្តី

អត្ថបទដោយ៖សីុវលី