Home កម្សាន្ត ទីបំផុតតារាមុ...

ទីបំផុតតារាមុខស្រទន់មានមុនស្នេហ៍កញ្ញា Prang ទទួលបានពានរង្វាន់ ” Siam Dara Star Awards 2018 ” ហើយ!(មានវីដេអូ)

កំពូលតារាសម្តែងស្រីមុខស្រទន់មានមុខស្នេហ៍គួរឱ្យស្រឡាញ់ កញ្ញា Prang ដែលកំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំង ហើយត្រូវបានគេស្គាល់ថា ជាតារាមុខសុភាព បើទោះបីជាតារារូបនេះសុភាពក៏ពិតមែន ប៉ុន្តែការស៊ិចស៊ីមិនចាញ់តារាស្រីផ្សេងទៀតនោះទេ ។

ជាក់ស្តែងកាលពីម្សិលមិញនេះ នៅក្នុងកម្មវិធីទទួលពានរង្វាន់ ” Siam Dara Star Awards 2018 ” ដែលមានតារាប្រុសស្រីល្បីៗ ជាច្រើនបានទៅចូលរួម ម្នាក់ៗលេងម៉ូតសម្លៀកបំពាក់លេចធ្លោរៀងៗខ្លួន ស៊ិចស៊ីមិនចាញ់គ្នាប៉ុណ្ណោះទេ ក្នុងនោះក៏មានកញ្ញា Prang ទៅដែរ ហើយថែមទាំងទទួលបានពានរង្វាន់ទៀតផង ។

ជាការពិតណាស់នេះជាពានរង្វាន់មួយដែលបង្ហាញពី ទេពកោសល្យសម្តែង ការលើកទឹកចិត្ត និងជាពានរង្វាន់ជួយកញ្ញាឱ្យឈានជើងឡើងមួយកម្រិតផងដែរ ការទទួលបានពានរង្វាន់បានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទីបំផុតកញ្ញា Prang ទទួលបានពានរង្វាន់ជាតារាឯកនឹងគេហើយ ៕

ចង់ដឹងថាកញ្ញា Prang សិុចស៊ីប៉ុនណា តោះទៅទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា ៖​

A post shared by Prang Kannarun (@ladiiprang) on

អត្ថបទពាក់ព័ន្ធ ៖

ប្រភព ៖ sanook

អត្ថបទដោយ ៖ ស្រីបូ