Home កម្សាន្ត Wow! សុវត្ថិ ...

Wow! សុវត្ថិ មុនីវណ្ណ ត្រូវអ្នកគាំទ្រចោមរោមថតឡើងដើរលែងចង់រួចទៅហើយ!(មានវីដេអូ)

221

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយកូនប្រុសច្បងលោក ព្រាប សុវត្ថិ ឈ្មោះ សុវត្ថិ មុនីវណ្ណ បើទោះបីជាលោក ទើបតែចូលប្រឡូកក្នុងវិស័យសិល្បៈក៏ពិតមែន តែបើនិយាយពីប្រជាប្រិយភាពរបស់លោកវិញ គឺមិនអន់ជាងតារាល្បីៗនៅក្នុងស្រុកយើងប៉ុន្មាននោះទេ។

ជាក់ស្ដែងកាលពីម្សិលមិញនេះ លោក សុវត្ថិ មុនីវណ្ណ បានទៅចូលរួមក្នុងកម្មវិធីសម្ពោធហាងមួយកន្លែងនៅផ្សារទំនើប AEON Mall​ សែនសុខ ដោយក្នុងនោះគេបានឃើញអ្នកគាំទ្ររបស់លោកជាច្រើន បានចោមរោមសុំលោកថតរូបជាមួយ សឹងតែធ្វើអោយលោករកផ្លូវដើរមិនចង់រួចទៀតផង។

ពិតណាស់តាមរយៈវីដេអូមួយនេះ អាចបញ្ជាក់បានថាលោក សុវត្ថិ មុនីវណ្ណ ពិតជាមានសមត្ថភាពខ្លាំងមែន ព្រោះត្រឹមតែមួយពព្រិចភ្នែក លោកអាចប្រមូលបានប្រជាប្រិយភាពយ៉ាងច្រើនលើសលុបតែម្ដង៕ តោះ! ចង់ជ្រាបកាន់តែច្បាស់នោះ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុកផេករបស់លោក សុវត្ថិ មុនីវណ្ណ

អត្ថបទដោយ៖សីុវលី

Advertisement - UnitusX