Home កម្សាន្ត ឡូយមែន! បទ«ពេ...

ឡូយមែន! បទ«ពេលវេលា» ច្រៀងដោយលោក ឆន សុវណ្ណារាជ និងកញ្ញា មាន សូនីតា ស្វីតកប់!(មានវីដេអូ)

404

ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ហើយតារាចម្រៀងប្រុសរូបសង្ហារលោក ឆន សុវណ្ណារាជ និងតារាសម្ដែងស្រីរូបស្រស់កញ្ញា មាន សូនីតា ដែលអ្នកទាំងពីរសព្វថ្ងៃនេះ គឺសុទ្ធសឹងតែជាតារាៗ ដែលមានឈ្មោះល្បីល្បាញក្នុងពិភពសិល្បៈដូចគ្នា។

ដោយឡែកកាលពីពេលថ្មីៗនេះអ្នកទាំងពីរបានធ្វើអោយអ្នកគាំទ្រជាច្រើន ភ្ញាក់ផ្អើលដោយបានចាប់ដៃគ្នាឡើងច្រៀងនៅក្នុងកម្មវិធីមួយជាមួយនឹងគ្នា ដោយក្នុងនោះអ្នកទាំងពីរបានលើកយកបទចម្រៀងមួយមានចំណងជើងថា «ពេលវេលា» មកច្រៀងរួមគ្នាយ៉ាងឡូយតែម្ដង។

ជាការពិតណាស់ មូលហេតុដែលធ្វើអោយមហាជនជាច្រើនភ្ញាក់ផ្អើលនោះ គឺដោយសារតែកន្លងមកគេពុំដែលឃើញ កញ្ញា មាន សូនីតា ច្រៀងនោះទេ ទើបតែលើកនេះបែរជាចាប់ដៃគូជាមួយតារាចម្រៀងប្រុសរូបសង្ហារនេះឡើងច្រៀងជាមួយទៅវិញ៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖សីុវលី

Advertisement - UnitusX