Home កម្សាន្ត រឿងមួយអ្នកមិន...

រឿងមួយអ្នកមិនដឹង! អោយតែ ឱក សុគន្ធកញ្ញា និង សុគន្ធ និសា ជួបគ្នាតែងតែធ្វើបែបនេះ!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយ តារាចម្រៀងស្រីល្បីឈ្មោះពីររូបក្នុងផលិតកម្មរស្មីហង្សមាសគឺកញ្ញា ឱក សុគន្ធកញ្ញា និងអ្នកនាង សុគន្ធ និសា ដែលពីរទាំងពីរមិនមែនត្រឹមតែជាអ្នករួមអាជីពសិល្បៈជាមួយគ្នានោះទេ តែធាតុពិតនៅខាងក្រៅអ្នកទាំងពីរគឺជាមិត្តភក្តិដ៏ជិតស្និតនឹងគ្នាខ្លាំងបំផុត។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ អ្នកគាំទ្រជាច្រើនបាននាំគ្នាចែករំលែកវីដេអូមួយតៗគ្នា ដោយសកម្មភាពមួយរបស់កញ្ញា ឱក សុគន្ធកញ្ញា និងអ្នកនាង សុគន្ធ និសា ពេលដែលជួបគ្នាម្ដងៗគឺ តែងតែឱបគ្នាយ៉ាងស្និតស្នាលខ្លាំងបំផុត ដូចជាមនុស្សដែលនឹករលឹកគ្នាយ៉ាងខ្លាំង បាត់មុខគ្នាបន្តិចមិនបានអញ្ចឹង។

ពិតណាស់តាមរយៈវីដេអូនេះផងដែរ អាចបង្ហាញអោយឃើញថា តារាចម្រៀងស្រីពីររូបនេះ ពិតជាស្រលាញ់គ្នាខ្លាំងមែនទែន បើទោះបីជាអ្នកទាំងពីរមិនមែនជាបងប្អូនបង្កើតក៏ដោយ តែទំហំក្ដីស្រលាញ់ចំពោះគ្នាគឺខ្លាំងសឹងតែលើសបងប្អូនបង្កើតទៅទៀត៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖សីុវលី