Home កម្សាន្ត Wow! សល់៣ថ្ងៃ...

Wow! សល់៣ថ្ងៃទៀតសម្រាលកូន គង់ ចាន់ស្រីមុំ បើកកាដូគេអោយឃើញហើយរំភើបជំនួស!(មានវីដេអូ)

ជារឿងមួយដែលគួរអោយត្រេកអរខ្លាំងបំផុត ដែលនៅរយៈពេលតែ៣ថ្ងៃទៀតប៉ុនណោះតារាសម្ដែងស្រីស្រស់ស្អាតអ្នកនាង គង់ ចាន់ស្រីមុំ នឹងក្លាយជាម្ដាយរបស់គេហើយ ហើយនេះក៏ជាការទន្ទឹងរងចាំជាយូររបស់អ្នកនាង និងស្វាមីដែរ។

ដោយឡែកកាលពី​ប៉ុន្មានម៉ោងមុននេះ អ្នកនាង គង់ ចាន់ស្រីមុំ បានធ្វើអោយអ្នកគាំទ្រជាច្រើន ភ្ញាក់ផ្អើល ដោយអ្នកនាង បានប្រមូលកាដូជាច្រើន ដែលជាចំណងដៃសំរាប់ស្វាគមន៍សមាជិកថ្មីរបស់អ្នកនាង ក្នុងនោះគេឃើញមានរបស់របរជាច្រើន សុទ្ធសឹងតែជារបស់ស្អាតៗតែម្ដង។

ពិតណាស់គ្រាន់តែមហានជាក៏ដូចជាអ្នកគាំទ្រជាច្រើន បានឃើញកាដូរបស់អ្នកនាង គង់ ចាន់ស្រីមុំ ភ្លាមធ្វើអោយគ្រប់គ្នាច្រណែនយ៉ាងខ្លាំង និងនាំគ្នានិយាយថា កូនស្រីរបស់អ្នកនាង គង់ ចាន់ស្រីមុំ ពិតជាសំណាងខ្លាំងណាស់ មិនទាន់នឹងកើតផង មានអ្នកជូនកាដូជាច្រើនបែបនេះទៅហើយ៕

តោះ! ទៅទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុកផេករបស់អ្នកនាង គង់ ចាន់ស្រីមុំ

អត្ថបទដោយ៖សីុវលី