Home កម្សាន្ត ខ្លោចចិត្ត! ម...

ខ្លោចចិត្ត! មិននឹកស្មានថា តារាចម្រៀង លោក ចាន់ សម័យ ធ្លាក់ខ្លួនក្រលំបាកដល់ថ្នាក់នេះ ដោយសារតែ…

បន្ទាប់បាត់ខ្លួន ពីពិភពសិល្បៈ ជាច្រើនឆ្នាំមកនេះ គេមិននឹកស្មានថា តារាចម្រៀង ម្ចាស់បទ សុំមេមាន់មួយ លោក ចាន់ សម័យ កំពុងតែធ្លាក់ខ្លួនខ្លាំង ដោយត្រូវរ៉ាប់រង ចិញ្ចឹមគ្រួសារ កូនក្នុងបន្ទុកចំនួន៥នាក់ ពេលខ្លះ ចាន់ សម័យ ទៅស្ទូចត្រី យកមកទុកធ្វើម្ហូបថែមទៀតផង។

លោក ចាន់ សម័យ ក៏ធ្លាប់ទៅសម្តែងនៅសហរដ្ឋអាមេរិក និងសល់ប្រាក់មួយចំនួន បានយកមកបើកហាង ប៉ុន្តែមិនជោគជ័យ ខាតចុងខាតដើម បច្ចុប្បន្ន គ្មានទាំងផ្ទះផ្ទាល់ខ្លួនស្នាក់នៅ គឺជួលផ្ទះគេនៅ។ កូនចំនួន៥នាក់នោះគឺ ភរិយា របស់លោក ចាន់ សម័យ ពរពោះ កូនភ្លោះពីរដង។ ដោយបន្ទុកគ្រួសារ កាន់តែធ្ងន់ទៅៗ ពេលទំនេរ ចាន់ សម័យ តែងតែទៅស្ទូចត្រី យកមកអោយប្រពន្ធទុកធ្វើម្ហូប។

សូមបញ្ជាក់ថា ចាន់ សម័យ មានបទចម្រៀងល្បីៗជាច្រើន មានដូចជា បទ “សុំមេមាន់មួយ” “ពិបាកចិត្តណាស់បំភ្លេចអូនមិនបាន” និងបទចម្រៀងមួយចំនួនទៀត ដែលធ្វើអោយ សម័យ មានភាពល្បីល្បាញ មួយឆាវ៕

Advertisement - Unitus 728x90