Home កម្សាន្ត ខ្លាំងបាត់! ឡ...

ខ្លាំងបាត់! ឡុង លីគ័ង្គ ដាក់មួយបទរបស់ ខេមរៈ សិរីមន្ត ស្រែកផ្អើលឆាក មិនភ្លាត់សម្លេងទៀត!(មានវីដេអូ)

តារាចម្រៀងវ័យក្មេង ឡុង លីគ័ង្គ សព្វថ្ងៃជាតារាចម្រៀងមួយរូប ដែលសំបូរដោយប្រជាប្រិយភាព ពិសេសនោះគឺ ជាមានសម្លេងខ្លាំង ស្រែកបានពិរោះមិនចាញ់តារាធំៗប៉ុន្មាននោះទេ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ តារាវ័យក្មេងរូបនេះ បានលើកយកបទចម្រៀងរបស់កំពូលតារាល្បីឈ្មោះគឺលោក ខេមរៈ សិរីមន្ត មានចំណងជើងថា «ខ្ញុំលែងត្រូវការស្នេហា» មកបកស្រាយក្នុងកម្មវិធីប្រគុំតន្រ្តីមួយ ធ្វើអោយទស្សនិកជនជាច្រើន​ ចាប់អារម្មណ៍យ៉ាងខ្លាំង។

ដោយក្នុងនោះ គេឃើញកុមារា ឡុង លីគ័ង្គ ស្រែកច្រៀងបានយ៉ាងពិរោះ និងមិនអោយ ភ្លាត់សម្លេងត្រង់កន្លែងណាមួយនោះទេ ដោយសកម្មបែបនេះបានធ្វើអោយអ្នកគាំទ្ររបស់តារាចម្រៀងវ័យក្មេងរូបនេះ រិតតែកើតសរសើរពីសមត្ថភាពប្អូនកាន់តែខ្លាំងឡើង៕ តោះ! ចង់ជ្រាបកាន់តែច្បាស់ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុកផេករបស់កុមារា ឡុង លីគ័ង្គ

អត្ថបទដោយ៖សីុវលី