Home កម្សាន្ត ជិតដល់ថ្ងៃមកប...

ជិតដល់ថ្ងៃមកប្រទេសកម្ពុជាហើយ ចង់ដឹងថា តារាស្រី Bella Ranee និយាយអ្វីខ្លះមកអ្នកគាំទ្រកម្ពុជា!!

391

ប្រិយមិត្តពិតជាបានជ្រាបរួចមកហើយ ថាតួឯកស្រីក្នុងខ្សែភាពយន្តរឿង់ “បុព្វេសន្និវាស” កញ្ញា Bella Ranee កំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង និងកំពុងតែមមាញឹកយ៉ាងខ្លាំងជាការាងាសិល្បៈរបស់នាង។ យ៉ាងណាមិញក្នុងពេលថ្មីៗ នេះក៏មានការប្រកាសថា ទូរទស្សន៍ PNN នឹងទទួលសិទ្ធិផ្ដាច់មុខ ក្នុងការនាំយករឿងថៃបុរាណមួយនេះ មកដាក់បញ្ចាាំងចែកជូនទស្សនិកជនបានទស្សនាផងដែរ។

ជាមួយគ្នានេះដែរខាងប៉ុស្តិ៍ក៏បានបញ្ជាក់យ៉ាងច្បាស់ដែរ កាលពីថ្ងៃមិញ នៅពេលធ្វើសន្និសីទកាសែតថា នាខែក្រោយនេះ នៅថ្ងៃទី១១ ខែ កក្កដា តួស្រីក្នុងរឿង​ “បុព្វេសន្និវាស” កញ្ញា Bella នឹងមកដល់ប្រទេសខ្មែរយើង ជាមួយទស្សនកិច្ចលើកទី២នេះតែម្ដង។

ជាក់ស្ដែងកាលពីម្សិលមិញនេះ ផេកផ្លូវការរបស់ទូរទស្សន៍ PNN បានបង្ហោះនូវវីដេអូរបស់កញ្ញា Bella ដែលនិយាយមកកាន់អ្នកគាំទ្រនៅប្រទេសកម្ពុជា ក្នុងខណៈពេលដែលជិតដល់កំណត់របស់តារាសម្ដែងស្រីរូបនេះធ្វើដំណើរមកប្រទេសកម្ពុជាផងដែរ៕ បើចង់ដឹងថាក្នុងខ្លីបវីដេអូនេះ មានអត្ថន័យយ៉ាងនោះ សូមទស្សនាខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖ មិថុនា