Home កម្សាន្ត មាស សាលី ទៅសម...

មាស សាលី ទៅសម្ភាសន៍លោក ចាន់ សម័យ ផ្ទាល់ ឱ្យដឹងមូលហេតុលោកធ្លាក់ខ្លួនដល់ថ្នាក់នេះ!(មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបរួចមកហើយថា ម្ចាស់បទ«សុំមេមាន់មួយ» ដែលល្បីកាលពីមុន ពេលនេះបានធ្លាក់ខ្លួន ក្លាយជាមនុស្សដែលមានជីវភាពលំបាកមួយរូប និងមានជម្ងឺប្រចាំកាលថែមទៀតផង ដែលជាហេតុធ្វើអោយគ្រួសារលោក មានការព្រួយបារម្ភយ៉ាងខ្លាំង។

ក្នុងនោះផងដែរ កាលពីម្សិលមិញនេះលោក មាស សីលា ដែលជាមិត្តភក្ដិរបស់លោក ចាន់ សម័យ បានទៅដល់ផ្ទះផ្ទាល់ និងធ្វើបទសម្ភាសន៍អំពីរឿងរ៉ាវ និងមូលហេតុដែលធ្វើអោយលោក ចាន់ សម័យ ធ្លាក់ខ្លួនមានជីវភាពលំបាកបែបនេះ។

ក្នុងនោះផងដែរលោក ចាន់ សម័យ បានរៀបរាប់ពីជីវិតរបស់លោក ដែលមានឆ្លងកាត់រឿងរ៉ាវជាច្រើន ដោយមុនដំបូងលោក បានបានបើកមុនជំនួញរកសីុមួយ ហើយក៏បរាជ័យខាតបង់អស់ទឹកប្រាក់ជាច្រើន ក្រោយមកទៀត លោកក៏បានចេញទៅច្រៀងនៅក្រៅប្រទេស តែសំណាងអាក្រក់ ក៏មានចោរលួចយក កាបូបរបស់លោក អស់របស់របរគ្មានសល់អ្វីឡើយ។

លើលពីនេះទៅទៀតនោះ លោកក៏មានជំងឺឈឺជើងប្រចាំកាយអស់រយៈពេលជាច្រើនឆ្នាំមកទៀត តែលោកបានលាក់បាំងរឿងនេះមិនអោយនរណាដឹងនោះទេ សូម្បីតែមិត្តរួមអាជីពសិល្បៈជាមួយគ្នាក៏ដោយ ដូច្នេះហើយទើបបានជាប៉ុន្មានឆ្នាំចុងក្រោយនេះគ្មាននរណាដឹងពីជីវភាពរបស់លោកឡើយ៕ តោះ! ចង់ជ្រាបកាន់តែច្បាស់នោះទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុកផេករបស់លោក មាស សាលី

អត្ថបទដោយ៖សីុវលី