Home កម្សាន្ត តារាសម្ដែងប្រ...

តារាសម្ដែងប្រុស Boy Pakorn ចេញមុខនិយាយពីស្ថានភាពរបស់ប្អូនប្រុសរបស់លោក ក្រោយពេលបែកបាក់ស្នេហាជាមិត្តស្រី!!

1257

ក្នុងនាម​ជា​បង​ធំ​ក្នុង​គ្រួសារ​ក៏ពិត​មែន​ ប៉ុន្តែ​ Boy ក៏​មិន​មាន​សិទ្ធិ​អ្វី​ទៅ​លូកលាន់​នឹង​ជីវិត​ស្នេហា​របស់លោក​ Nong Thana ដែល​ជាប្អូន​ប្រុសរបស់ខ្លួនជាមួយនិងនាង Vill Wanarot ដែរ។ ប៉ុន្តែ​ក្នុង​បទសម្ភាសន៍​មួយ​កាល​ពី​ពេល​ថ្មីៗ​ លោក​បាន​បង្ហើរ​ពាក្យពេចន៍​មួយ​ចំនួន​ទាក់ទង​រឿង​នេះ។ ក្រោយ​ពី​បែកគ្នា​ហើយ​ Nong ក៏​មិន​បាន​រម្លឹក​ ឬ​និយាយ​អ្វី​ទៀត​ដែរ ហើយ​អារម្មណ៍​របស់​ដូចជា​ធម្មតា​មិន​មានអ្វី​ប្លែក។

តារាសម្ដែងប្រុស Boy បានប្រាប់ឲ្យដឹងថា ​ក្នុង​នាម​លោក​ជាបង​ ពេល​ឃើញ​ដូចនេះ​ពិត​ជា​មាន​ការ​ព្រួយបារម្ភ​ពី​ប្អូន​ណាស់ ប៉ុន្តែ​ទោះជាយ៉ាងណា តារា​ប្រុស​រូបនេះ​ក៏បានលើក​សរសើរ​ប្អូន​ឥត​ឈប់​ថា Nong ជា​បុរស​រឹងប៉ឹង​ម្នាក់ លោក​ជឿជាក់​លើ​ប្អូន។

តារាសម្ដែង​ប្រុសរូបនេះ ក៏ប្រាប់​ដែរ​ថា “ខ្ញុំ​ក៏​បាន​សួរនាំ​ និង​និយាយ​ជាមួយ​គាត់ (Nong)​ខ្លះៗ​ដែរ​ពី​រឿង​នេះ ប៉ុន្តែ​មិនជា​ច្រើន​ពេក​ទេ។ ផ្ទុយ​ទៅវិញ​អ្នកដែល​ Nong តែងពិគ្រោះ​យោបល់​ជាមួយ​នោះ​គឺ​ម៉ាក់”។ សម្រាប់ទំនាក់ទំនង​ស្នេហ៍​ដែល​ត្រូវ​បញ្ចប់​នេះ​ បើទោះ​អ្នក​ក្នុង​ផ្ទះ​មិន​ដឹង​ពី​មូលហេតុ​ពិត​យ៉ាងណា​ក៏​ដោយ​ ប៉ុន្តែ​គ្រប់​គ្នា​ក៏មិន​ព្យាយាម​លើក​មក​រម្លឹក​ដែរ៕

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖ មិថុនា