Home កម្សាន្ត អបអរសាទរ! ស្ង...

អបអរសាទរ! ស្ងាត់ៗតារាចម្រៀងកញ្ញា និរ័ត្ន ភ្ជាប់ពាក្យបាត់ ពិសេសគូដណ្ដឹងមានរូបរាងសង្ហាទៀត!

787

នេះពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ដែលនៅស្ងាត់ៗស្រាប់តារាចម្រៀងស្រីក្នុងផលិតកម្មថោនកញ្ញា និរ័ត្ន បានភ្ជាប់ពាក្យ​ ជាមួយនឹងកម្លោះសង្ហាមួយរូប ធ្វើអោយផ្អើលអ្នកគាំទ្រយ៉ាងខ្លាំង ខណៈកន្លងមកគ្រប់គ្នាពុំធ្លាប់បានដឹងថាកញ្ញា មានគូស្នេហ៍នោះទេ។

ពិតណាស់នេះបើយោងតាមរូបភាពជាច្រើនសន្លឹកដែល បងប្អូនរបស់កញ្ញា និរ័ត្ន ផុសជូនពរកញ្ញាក្នុងថ្ងៃភ្ជាប់ពាក្យអាចបង្ហាញអោយឃើញថា កញ្ញា​ បានរៀបចំកម្មវិធីភ្ជាប់ពាក្យយ៉ាងសាមញ្ញ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨ ជាមួយនឹងគូដណ្តឹង ដែលត្រូវគេស្គាល់ថាជាអនិកជនរស់នៅប្រទេសអូស្ដ្រាលី។

យ៉ាងណាមិញក្រោយពីដំណឹងនេះបានលេចលឺចេញទៅជាសាធារណៈ ក៏បានអ្នកគាំទ្ររបស់កញ្ញា និរ័ត្ន ជាច្រើនបាននាំគ្នាជូនពរកញ្ញា អោយស្រលាញ់គ្នា និងមានសុភមង្គលក្នុងក្រុមគ្រួសារទៀតផង៕

កញ្ញា និរ័ត្ន និងគូដណ្ដឹង

 អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុករបស់កញ្ញា និរ័ត្ន

អត្ថបទដោយ៖សីុវលី

Advertisement - Unitus 728x90