Home កម្សាន្ត តារាសម្ដែងប្រ...

តារាសម្ដែងប្រុស Nadetch និយាយមួយឃ្លាធ្វើឲ្យ Yaya រំភើបនិយាយមិនចេញ!!

1644

កំពូលតារាសម្តែងគូស្នេហ៍ដ៏ល្បី លោក Nadech និងកញ្ញា Yaya ដែលកំពុងមានប្រជាប្រិយភាពយ៉ាងខ្លាំង ដោយសារតែទេពកោសល្យរួមផ្សំជាមួយរូបរាងដ៏ស្រស់ស្អាតទៀត ទើបធ្វើឱ្យអ្នកទាំង ២ ទទួលបានភាពល្បីល្បាញនេះដ៏ត្រចះត្រចង់នេះ ទន្ទឹមនឹងភាពល្បីល្បាញនេះតារាទាំង ២ ដួងនេះក៏មានការមមារញឹកច្រើនផងដែរ។

ជាក់ស្តែងនៅក្នុងកម្មវិធី “Star Awards 2018” គូស្នេហ៍មួយគូនេះបានបង្ហើបថា “មួយរយៈពេលនេះអ្នកទាំង ២ មានការមមារញឹកខ្លាំង មិនសូវមានពេលវេលាបានជួបគ្នាទេ តែទោះបីនៅឆ្ងាយពីគ្នាក៏ដោយ បើនិយាយពីការស្រឡាញ់មិនប្រែប្រួលទេ អរគុណគ្រប់យ៉ាង ចំពោះទឹកចិត្តគ្រប់គ្នាដែលបារម្ភ”។

អ្វីដែលពិសេសជាងនេះទៅទៀត លោក Nadech បានបង្ហើបមួយឃ្លាទៀតថា “ទោះបីជាកញ្ញា Yaya នៅឆ្ងាយតែកម្លាំងចិត្តរបស់នាងនៅជាមួយលោកជានិច្ចថែមទាំងបានជួយជម្រុញឱ្យលោកមានការអភិវឌ្ឍន៍ រឹងមាំជាងមុនច្រើនណាស់” និយាយដល់ត្រង់នេះកញ្ញា Yaya បែបជានៅស្ងៀមដោយអារម្មណ៍ភ្ញាក់ផ្អើលយ៉ាងខ្លាំង៕

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖ មិថុនា

Advertisement - Unitus 728x90