Home កម្សាន្ត ហេតុតែស្រលាញ់...

ហេតុតែស្រលាញ់! អ្នកគាំទ្រ គង់ ចាន់ស្រីមុំ មក Surprise ខួបកំណើតនាងដល់លើគ្រែតែម្ដង!(មានវីដេអូ)

ដូចប្រិយមិត្តបានជា្របហើយថាតារាសម្ដែងស្រីអ្នកនាង គង់ ចាន់ស្រីមុំ ទើបតែសម្រាកបានកូនស្រីដ៏ស្រស់ស្អាតមួយ ដោយចំពោះសុខភាពម្ដាយនឹងកូនវិញ ឃើញថាល្អទាំងពីរនាក់តែម្ដង តែយ៉ាងណាមិញអ្នកនាង ក៏មិនទាន់បានចេញពីមន្ទីរពេទ្យភ្លាមដែរ។

- Advertisement -

ដោយឡែកខណៈពេលដែលអ្នកនាង សំរាកនៅមន្ទីរពេទ្យ អ្នកគាំទ្ររបស់អ្នកនាង បានធ្វើអោយអ្នកនាង ភ្ញាក់ផ្អើល ដោយបានយកនំខួបកំណើតទៅ Surprise អ្នកនាង ដល់លើគ្រែមន្ទីរពេទ្យតែម្ដង បើទោះជាហួសថ្ងៃកំណើតអ្នកនាងប៉ុន្មានថ្ងៃមុននេះក៏ដោយ។

ពិតណាស់តាមរយៈវីដេអូ ដែលអ្នកគាំទ្ររបស់អ្នកនាង គង់ ចាន់ស្រីមុំ បានផុសនោះអាចបង្ហាញអោយឃើញ អ្នកនាងពិតជាមានអ្នកស្រលាញ់រៀបអាចច្រើនមែន បើទោះបីជាអ្នកនាង មានទុក្ខធុរៈប៉ុនណាក៏ដោយ ក៏គ្រប់គ្នាមិនភ្លេចថ្ងៃកំណើតរបស់អ្នកនាងដែរ៕

ចង់ជ្រាបកាន់តែច្បាស់ទៅទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុកផេក Fan របស់អ្នកនាង គង់ ចាន់ស្រីមុំ

អត្ថបទដោយ៖សីុវលី

Advertisement - UnitusX