Home កម្សាន្ត នៅក្នុងថ្ងៃហា...

នៅក្នុងថ្ងៃហាត់សមត្រៀមទទួលសញ្ញាប័ត្រ តារាសម្ដែងស្រី Kimberly ទទួលបានកម្រងផ្កាលុយដុល្លាទាំងបាច់់តែម្ដង!!

កាលពីម្សិលមិញនេះ តារាសម្តែងស្រី Kimberley បានហាត់សម ជាមួយនឹងអ្នកគាំទ្ររបស់ខ្លួន ដើម្បីត្រៀមទទួលសញ្ញាប័ត្រជាផ្លូវការ នៅថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ ២០១៨ ខាងមុខនេះ។ឮ

ជាក់ស្តែងគេឃើញកញ្ញា Kimberley ក៏បានហាត់រាំជាមួយនឹងអ្នកគាំទ្ររបស់ខ្លួនជាពិសេសផងដែរ មើលទៅពោរពេញទៅដោយភាពសប្បាយរីករាយយ៉ាងខ្លាំង។ មិនតែប៉ុណ្ណោះគេក៏ឃើញអ្នកគាំទ្ររបស់នាងមួយក្រុមទៀត ក៏បានយកកម្រងលុយដុល្លារទាំងបាច់ មកបំពាក់នៅលើ ក របស់តារាស្រី Kimberley ដើម្បីត្រៀមទុកបំពាក់ឱ្យនាងក្នុងថ្ងៃទទួលសញ្ញាប័ត្រពិតប្រាកដ។

ហេតុតែស្រលាញ់ អ្នកគាំទ្រចងលុយទាំងបាច់ទុកឱ្យ Kimberley ពាក់នៅក្នុងថ្ងៃទទួលសញ្ញាប័ត្របែបនេះតែម្តង៕   

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖ មិថុនា