Home កម្សាន្ត អូហូ! ទូច ស្រ...

អូហូ! ទូច ស្រីលក្ខណ៍ ឆ្នៃអាវគូស្នេហ៍អោយស្វាមីលាយនឹងសារ៉ុង ពាក់ថ្ងៃខួបកំណើតស្អាតណាស់!

ដូចប្រិយមិត្តបានជ្រាបហើយថា សព្វថ្ងៃនេះតារាចម្រៀងក៏ដូចជាតារាសម្ដែងស្រីអ្នកនាង ទូច ស្រីលក្ខណ៍ កំពុងតែរស់នៅយ៉ាងមានសុភមង្គលជាមួយនឹងក្រុមគ្រួសារ ហើយមួយរយៈពេលចុងក្រោយនេះអ្នកនាង ក៏ឧស្សាហ៍ធ្វើអោយអ្នកគាំទ្រភ្ញាក់ផ្អើលផងដែរ ដោយបានយកសារ៉ុងឆ្នៃចេញជារ៉ូបយ៉ាងស្រស់ស្អាតនិងប្លែងៗជាច្រើន។

ជាក់ស្ដែងដូចជាកាលពីថ្ងៃខួបកំណើតស្វាមីរបស់អ្នកនាង កាលពីម្សិលមិញនេះ អ្នកនាងបានឆ្នៃអាវគូស្នេហ៍មួយពាក់ជាមួយនិងស្វាមី ដោយក្នុងអាវគូនោះគឺគេឃើញមាន លាយសាច់ក្រណាត់សារ៉ុង មើលទៅពិតជាប្លែកភ្នែកនិងស្រស់ស្អាតខ្លាំងណាស។

មិនត្រឹមតែប៉ុនណោះនៅថ្ងៃខួបកំណើត គេសង្កេតឃើញស្វាមីរបស់អ្នកនាង ហាក់បីដូចជាសប្បាយចិត្តខ្លាំងណាស់ ដែលនេះអាចបង្ហាញអោយឃើញថា គ្រួសាររបស់អ្នកនាង ទូច ស្រីលក្ខណ៍ សព្វថ្ងៃនេះកំពុងតែមានសុភមង្គល គួរអោយច្រណែនមែនទែន៕

តោះ! ចង់ជ្រាបកាន់តែច្បាស់ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុករបស់អ្នកនាង ទូច ស្រីលក្ខណ៍

អត្ថបទដោយ៖សីុវលី