Home កម្សាន្ត តារាចម្រៀងប្រ...

តារាចម្រៀងប្រុសរូបនេះហើយ ដែលកំពុងតែតាមយកចិត្តតារាសម្ដែងស្រី Prang Kannarun !!

តារាចម្រៀង Hip-Hop លោក Tong Twopee កំពុងតែតាមស្រលាញ់ អតីតសង្សារខ្លួន ជាតារាសម្តែងស្រី ដែលកំពុងតែឡើងកូតមិនឈប់ឈរនោះគឺ កញ្ញា Prang Kannarun ដោយអ្នកទាំងពីរ ធ្លាប់បានបែកគ្នាម្តងរួចទៅហើយ កាលពីជាង ២ឆ្នាំមុន។

- Advertisement -

បន្ទាប់ពីមានព័ត៌មានលេចលឺថា តារាសម្តែងស្រី Prang Kannarun បានទៅទាក់ទងជាមួយ តារាចម្រៀង Hip-Hop លោក Tong Twopee ម្តងទៀត បន្ទាប់ពីបែកគ្នា ជាង២ឆ្នាំ តារាចម្រៀងប្រុសរូបនេះ បានចេញមុខមកបកស្រាយហើយថា “ពេលនេះលោក កំពុងតែ តាមស្រលាញ់នាងជាថ្មីម្តងទៀត ប៉ុន្តែអ្នកទាំងពីរ មិនទាន់ប្រើពាក្យថា ជាសង្សារនឹងគ្នានោះទេ ដោយលោកកំពុងតែសន្សំពិន្ទុ ឲ្យបានច្រើនបំផុត ដើម្បីឲ្យនាងត្រលប់មកស្រលាញ់គ្នាម្តងទៀតជាមួយលោក”។

ក្នុងបទសម្ភាសន៍នេះដែរ លោកបាននិយាយថា ចំពោះរឿង អ្នកគាំទ្រចាប់គូ នាងជាមួយ លោក PunJan យ៉ាងណាក៏ដោយ លោកក៏មិនបារម្ភនោះដែរ ព្រោះអ្នកទាំងពីរ ធ្លាប់បានសម្តែងជាមួយគ្នាជាច្រើនដងមកហើយ ដូច្នោះហើយអ្នកគាំទ្រ តែងចាប់គូគឺជារឿងធម្មតាទៅហើយនៅក្នុងរង្វង់សិល្បៈនោះ៕

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖ មិថុនា

Advertisement - UnitusX