Home កម្សាន្ត ពិតអស្ចារ្យទើ...

ពិតអស្ចារ្យទើបតែឃើញ! រដ្ឋមន្ត្រីក្រសួងព័ត៌មានទាំងមូលទៅអង្គុយចាំមុនម៉ោងអ្នកសិល្បៈ

លើបណ្តាញសង្គមហ្វេសប៊ុកជាច្រើននាំចាប់អារម្មណ៍នឹងរូបថតរបស់លោករដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ ដែលបានបង្ហោះសភាពលោកមកដល់កម្មវិធីមួយកាលពីម្សិលមិញ(09/07/2018)មកអង្គុយចាំមុនគេ ពោលមកដល់តុមានតែឯង ខណៈអ្នកសិល្បៈរាប់រយនាក់ផ្សេងមិនឃើញឱ្យដល់ម៉ោងកំណត់ឡើយ។

- Advertisement -

កម្មវិធីគំរប់ខួបពីរឆ្នាំ “គ្រួសារតារាកម្ពុជា” ដែលមានវត្តមានលោក ខៀវ កាញារីទ្ធ ដែលជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលទាំងមូលមកឃើញអង្គុយចាំមុនគេ ខណៈតារា អ្នកសិល្បៈផ្សេង មិនបានដល់ម៉ោងកំណត់ឡើយ។ ពិតជាមើលទៅប្លែកមែន ដែលថ្នាក់ដឹកនាំខ្ពង់ខ្ពស់មួយរូប មកអង្គុយចាំមុនដើម្បីចាំបំពាក់មេដាយដល់ តួ អ្នកសិល្បៈ និង តារាទៅវិញ។

អ្នកលេងហ្វេសប៊ុកជាច្រើននាំគ្នាសរសើរដល់លោកបណ្ឌិត ខៀវ កាញារីទ្ធ ដែលជាថ្នាក់ដឹកនាំគំរូមួយរូប បានលះបង់ពេលវេលាមានតម្លៃមកជួយអ្នកសិល្បៈនិងតារាខ្មែរនិងមកអង្គុយចាំមុន ដើម្បីមកអ្នកសិល្បៈទាំងអស់គ្នាក្នុងកម្មវិធីនោះ។ ប៉ុន្តែអ្នកសិល្បៈ និង តារាខ្លះៗ ហាក់បីជាមើលរំលងតម្លៃពេលវេលា ទាល់ជិតដល់ម៉ោងបានចេញទៅ ឬ តែងតែ ប្រើហេតុផលផ្លូវស្ទះផ្លូវឆ្ងាយ៕

Advertisement - UnitusX