Home កម្សាន្ត តារាស្រីជើងចា...

តារាស្រីជើងចាស់នាង Anne Thongprasom មិនភ្លេចកំណើតដើម ទៅស្រុកដើម្បីជួបជាមួយអ្នកដែលធ្លាប់ជួយ…….

2068

តារាសម្ដែងស្រីជើងចាស់សម្រស់នៅតែស្អាតលេចធ្លោតក្នុងពិភពសិល្បះថៃនាង Anne Thongprasom កាលពីថ្មីៗនេះបានបង្ហោះរូបភាពមួយដែលធ្វើឲអ្នកគាំទ្រសសើរពីទឹកចិត្តដែលចេះដឹងគុណរបស់នាង។ ដោយរូបភាពនោះគឺជារូបរបស់នាងនិងលោកអ៊ុំម្នាក់ដែលនៅស្រុកកំណើតនាង ដោយតារាស្រីរូបនេះបានឲដឹងថាបុរសរូបនេះហើយគឺជាអ្នកដែលបានជួយរូបនាងឲបានធ្វើដំណើរទៅរៀនកាលពីនៅតូច ដែលតែងតែឌុបជាប្រចាំ។ គួរបញ្ជាក់ដែរថាតារាស្រីនាង Anne Thongprasom ឆ្នាំនេះមានវ័យ៤១ឆ្នាំទៅហើយ រូបនាងមិនត្រឹមតែជាអ្នកសម្ដែងនោះឡើយតែក៏បានអភិវឌ្ឃន៍ខ្លួនក្លាយជាអ្នកដឹកនាំរឿងនិងមានមុខជំនួញផ្សេងទៀតក្នុងដៃទៀតហើយ។ ទោះជាជីវិតកាលពីកុមារភាពរបស់នាងគឺមានភាពលំបាកក្រីក្រ តែពេលនេះរូបនាងក៏ចាត់ទុកថាជាតារាដ៏ជោគជ័យបានយូរអង្វែងលើវិថីសិល្បះថៃផងដែរ។

 

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ

Advertisement - Unitus 728x90