Home កម្សាន្ត គួរឲ្យអាណិតតា...

គួរឲ្យអាណិតតារាស្រី Taew ណាស់គ្រាន់បង្ហោះរូបជាមួយសង្សារសោះ ក៏ត្រូវគេរិះគន់ដែរ!!

ខ្សែភាពយន្តថ្មីរឿង “ហ្គេមស្នេហា” ដែលសម្តែងដោយតារាប្រុសរូបសង្ហារ James Jirayu ជាមួយនឹងតួឯកស្រីក្នុងរឿង “ព្រះម៉ែនាគី” កញ្ញា Taew Natapohn បច្ចុប្បន្នកំពុងតែចាក់បញ្ចាំង នៅលើទូរទស្សន៍ប៉ុស្តិ៍លេខ៣ថៃ ដែលទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់ទស្សនិកជន ជាមួយនឹងសាច់រឿងបែបស្នេហាទះថើប គួរឲ្យជក់ចិត្ត។

- Advertisement -

ដោយឡែក ទន្ទឹមនឹងខ្សែភាពយន្ត កំពុងតែទទួលបានជោគជ័យនេះផងដែរ ស្រាប់តែថ្មីៗនេះ មានអ្នកគាំទ្រមួយចំនួន បានសម្តែងការមិនពេញជាចិត្តខ្លាំង ទៅលើសកម្មភាពរបស់ តារាសម្តែងស្រី Taew ដែលនាងតែងតែបង្ហាញលើបណ្តាញទំនាក់ទំនងសង្គម IG ផ្ទាល់ខ្លួនរបស់នាង។

ជាការពិតណាស់ ដោយក្នុងនោះមានអ្នកគាំទ្រចំនួន បានសម្តែងការមិនពេញចិត្តទៅលើកញ្ញា Taew ដោយសារតែគេមិនសូវឃើញនាងបង្ហោះរូបថតជាមួយលោក James Jirayu ដើម្បីផ្សព្វផ្សាយរឿងថ្មីរបស់នាងឡើយ ដោយភាគច្រើននាងបែរជាបង្ហោះរូបថតរបស់ខ្លួន ពេលទៅដើរលេង ឬបង្ហោះរូបផ្អែមល្ហែមជាមួយនឹងសង្សារបណ្តូលចិត្តជាដើម។

គួរឲ្យដឹងថា ចាប់តាំងពីរឿង “ហ្គេមស្នេហា” បានចាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍មក មានអ្នកគាំទ្រជាច្រើន មិនថាក្នុងនិងក្រៅប្រទេស ចង់ឲ្យតួឯកប្រុសស្រីគឺលោក James និងកញ្ញា Taew បានស្រលាញ់គ្នាជាការពិតមិនថាតែក្នុងនិងក្រៅឆាក។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏មានអ្នកគាំទ្រភាគច្រើន នៅតែការពារ និងនាំគ្នាបង្ហាញសារល្អៗ ទៅកាន់នាង ដោយសរសេរសារថា “អាណិតនាងណាស់ គ្រាន់តែ បង្ហោះរូប ដែលសង្សារថតឲ្យផង ក៏មិនបាន”៕

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖ មិថុនា

Advertisement - UnitusX