Home កម្សាន្ត សូមស្វាគមន៍តា...

សូមស្វាគមន៍តារាសម្ដែងស្រី Bella Ranee បានមកដល់ទឹកដីប្រទេសកម្ពុជាមុននេះបន្តិច!!

តារា​សម្ដែង​ស្រីលំដាប់ជួរ​មុខ​របស់​ប្រទេស​ថៃ​ Bella Ranee បាន​មក​ដល់​ទឹកដីប្រទេសកម្ពុជា​​មុន​នេះ​បន្តិច​ ដោយ​មាន​ការ​ទទួល​ស្វាគមន៍​យ៉ាង​​កក់​ក្ដៅ​ពី​បណ្ដា​ហ្វេនជាច្រើនាក់​​នៅ​កម្ពុជាផងដែរ។ ការ​មក​ដល់​កម្ពុជា​លើក​នេះ​ Bella Ranee បាន​បង្ហាញ​​​ស្នាម​ញញឹម​​យ៉ាង​រាក់​ទាក់​ទៅ​កាន់​អ្នក​គាំទ្រ​ ជាមួយ​ម៉ូដ​សក់​ខ្លី​ដ៏​ស្រស់​ស្អាត​បំផុត។

ដោយនៅក្នុងនោះផងដែរ ក៏មានការទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងរាក់ទាក់ ពីសំណាក់អ្នកគាំទ្រនៅកម្ពុជាជាច្រើននាក់ ដែលបាននិយមចូលចិត្ត និងស្រលាញ់គាំទ្រតារាសម្តែងស្រីរូបនេះផងដែរ។

គួរឱ្យដឹងផងដែរថា នេះជាលើកទី២ហើយ កញ្ញា Bella Ranee បានបង្ហាញវត្តមានលើទឹកដីកម្ពុជា ដែលត្រូវបានគេអញ្ជើញឲ្យចូលរួមជាភ្ញៀវកិត្តិយស នៅក្នុងកម្មវិធីដ៏ធំមួយរបស់ទូរទស្សន៍ ភីអ៉ិនអ៉ិន ដែលនឹងប្រព្រឹត្តិធ្វើឡើងនាល្ងាចថ្ងៃនេះផងដែរ៕

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖ មិថុនា