Home កម្សាន្ត តារាសម្ដែងប្រ...

តារាសម្ដែងប្រុសថៃល្បីឈ្មោះ ៥ រូបដែលមានម្តាយតាមហួងហែងស្អិតជាងកូនស្រីទៅទៀត!!

ជាការពិតណាស់ម្តាយឪពុកគ្រប់រូបតែងតែព្រួយបារម្ភពីកូនរបស់ខ្លួនជានិច្ច ទោះបីជាកូនធំពេញរូបពេញរាងយ៉ាងណាក៏ដោយ។ ហើយបើជាកូនស្រីវិញ គឺអ្នកដែលជាម្តាយរឹតតែបារម្ភខ្លាំងថែមទាំង ទាំងរឿងដើរហើរ និងរឿងគូជីវិត។ ប៉ុន្តែតារាៗទាំងនេះវិញ ពួកគេជាបុរសសោះ បែរជាអ្នកម្តាយជាទីស្រលាញ់ក៏តាមហួងហែងគ្រប់រឿងជាទីបំផុតនោះដែរជាងកូនស្រីទៅទៀត។ ដោយម្នាក់ៗក៏សុទ្ធតែមានសម្រស់ស្រស់សង្ហា និងមានកេរ្តិ៍ឈ្មោះល្បីល្បាញណាស់ក្នុងសង្គមសិល្បៈ។

១. តារាសម្តែង Mark Prin 

- Advertisement -

តារាសម្ដែងប្រុសរូបនេះ ក៏មានម្តាយតាមហួងហែងស្ទើរតែគ្រប់រឿងដែរ ទាំងរឿងការងារ និងរឿងស្នេហា តែទោះបីជាយ៉ាងណាក៏ពេលនេះ Mark បានក្លាយទៅគូស្នេហ៍របស់ស្រីស្អាត Kimberley យ៉ាងពេញមុខ និងកំពុងតែមានភាពផ្អែមល្ហែមជាមួយគ្នាគួរឱ្យស្រលាញ់ណាស់។

២. តារាសម្តែង Nine Naphat 

សម្រាប់តារាសម្ដែងប្រុសរូបនេះ នរណាក៏ដឹងដែរថា ម្តាយតារាសម្តែងប្រុសរូបនេះស្រលាញ់ហើយតាមហួងហែងកូនណាស់ ទៅថតនៅទីណាក៏មានម្តាយតាមទៅមើលថែគ្រប់ពេលដោយក្តីបារម្ភជាទីបំផុត ព្រោះពួកគេមានតែពីរនាក់ម្តាយ និងកូនប៉ុណ្ណោះ។

៣. តារាសម្តែង Golf

តារាសម្ដែងប្រុសរូបនេះ ដល់ថ្នាក់ម្តាយផុសរូបភាពក្នុង IG ហៅឱ្យត្រលប់មកផ្ទះវិញ ថែមទាំងហួងហែងរឿងមនុស្សស្រីដែលមកទាក់ទងនឹងកូនប្រុសខ្លួនទៀតផង ព្រោះកន្លងធ្លាប់មានព័ត៌មានខ្សឹបខ្សាវថាម្តាយ Golf រារាំងគ្រប់ស្រីដែលធ្លាប់ជាសង្សារគេ។

៤. លោក Jay Chanathip  

ទោះបីជាមិនមែនជាតារា តែកេរ្តិ៍ឈ្មោះកីឡាកររូបនេះ ក៏ល្បីល្បាញ និងមានអ្នកចាប់អារម្មណ៍មិនណយដែរ ដោយគេក៏ដឹងថាលោកមានម្តាយតាមហួងហែងជាប់ជានិច្ច មិនចាញ់កូនស្រីប៉ុន្មាននោះទ។ ជាក់ស្តែងពេលចែកផ្លូវគ្នាជាមួយតារាស្រី May Pitchy ក៏មានគេនិយាយដើមថាព្រោះតែមកពីខាងគ្រួសាររបស់ Jay Chanathip នេះឯង។

៥. លោក Kueng Chalermchai

តារាសម្ដែងប្រុសរូបនេះ ជាអ្នកធុរកិច្ចដ៏ល្បីឈ្មោះក្នុងប្រទេសថៃ និងធ្លាប់មានទំនាក់ទំនងស្នេហាជាមួយនឹងតារាស្រីល្បីៗមិនតិចនាក់នោះទេក្នុងសង្គមសិល្បៈ។ បុរសពូកែរកលុយ និងជាមហាសេដ្ឋីរូបនេះ ក៏មានម្តាយតាមហួងហែង ព្រួយបារម្ភជានិច្ចដែរ ចំពោះរឿងនារីដែលនឹងក្លាយទៅជាគូជីវិតរបស់លោកនាថ្ងៃអនាគត៕

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖​ មិថុនា

Advertisement - UnitusX