Home កម្សាន្ត សុគន្ធ និសា ខ...

សុគន្ធ និសា ខ្លោចចិត្តអាណិតប្រជាជនជប៉ុន រហូតដល់ថ្នាក់បង្ហោះសារក្ដុកក្ដួលបែបនេះ!

235

ដូចប្រិយមិត្តបានជ្រាបហើយ ប៉ុន្មានថ្ងៃនេះ ប្រទេសជប៉ុនបានជួបគ្រោះថ្នាក់ ដោយមានខ្យល់ព្យុះនិងទឹកជំនន់បំផ្លាញហេដ្ឋារចនាសម្ព័ន្ធអស់យ៉ាងច្រើន លើសពីនេះទៅទៀតគឺបានស្លាប់ជីវិតមនុស្សអស់រាប់រយនាក់និងកំពុងបាត់ខ្លួនបន្តបន្ទាប់ទៀតផង។

យ៉ាងណាមិញហេតុការណ៍នេះបានធ្វើមនុស្សជាច្រើនទូទាំងសកលលោក បង្ហាញការសោកស្ដាយយ៉ាងខ្លាំង ព្រោះគ្រួសារជាច្រើនត្រូវបានព្រាត់ប្រាសគ្នា និងផ្ទះសំបែងដែលធ្លាប់រស់នៅក៏ត្រូវទឹកលេបត្របាក់អស់ផងដែរ។

ជាក់ស្ដែងកាលពីម្សិលមិញនេះ តារាចម្រៀងស្រី អ្នកនាង សុគន្ធ និសា ក៏បានកើតក្ដីបារម្ភ និងអាណិតអាសូវដ៏ប្រជាជននៅជប៉ុនយ៉ាងខ្លាំងផងដែរ ដោយបានផុសសាររៀបរាប់ក្នុងបណ្ដាញសង្គមរប​ស់ខ្លួនថា៖

«ខ្ញុំក៏ភ្លៀង អ្នកក៏ភ្លៀង រដូវភ្លៀង ភ្លៀងដូចគ្នា ខ្ញុំសំណាងជាងអ្នក ខ្ញុំភ្លៀងសុខសាន្ត អ្នកភ្លៀងមានទុក្ខ ខ្ញុំភ្លៀងត្រជាក់ អ្នកភ្លៀងបារម្ភ មើលភ្លៀងស្រុកខ្ញុំ អាណិតស្រុកអ្នក ធ្វើខុសទាំងអស់គ្នា ដាក់ទោសតែម្នាក់ ខ្ញុំអាណិតអ្នកតែក៏ភ័យខ្លួនឯង សូមបួងសួងអោយប្រទេសជប៉ុនគេចពីគ្រោះមហន្តរាយនេះឆាប់ៗ សូមអោយគ្រប់គ្នាចេះស្រឡាញ់ធម្មជាតិ ក៏សូមអោយធម្មជាតិការពារពិភពលោកអោយជួបតែក្តីសុខ 🙏🏻🙏🏻🙏🏻🇰🇭 Pray for Japan 🇯🇵 #prayforJapan»៕

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុករបស់អ្នកនាង សុគន្ធ និសា

អត្ថបទដោយ៖សីុវលី

Advertisement - Unitus 728x90