Home កម្សាន្ត ពិតជាមិនធម្មត...

ពិតជាមិនធម្មតាមកដល់ប្រទេសកម្ពុជាភ្លាម តារាសម្ដែងស្រី Bella Ranee បានចូលទៅថ្វាយបង្គំគាល់សម្តេចព្រះមហាក្សត្រីភ្លែត!!

សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ឯកឧត្ដម ឯកអគ្គរាជទូតថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំក្រុមការងារប៉ុស្ដិ៍ទូរទស្សន៍ភីអិនអិន និងតារាសម្តែងថៃនាង Bella ranee បានចូលក្រាបថ្វាយបង្គំគាល់ សម្តែងការគួរសម ថ្វាយព្រះពរនាព្រះរាជដំណាក់គន្ធបុប្ផា ព្រះបរមរាជវាំង។ នេះបើយោងតាមការបង្ហោះតាមរយៈផេក @royal_cambodianmonarchy ។

- Advertisement -

គួរបញ្ជាក់ឲ្យដឹងថា ការធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ជាលើកទី ៣ របស់តារាសម្តែងវ័យ ២៩ ឆ្នាំរូបនេះ ដើម្បីអញ្ជើញចូលរួមគម្រប់ខួប ៣ ឆ្នាំរបស់ស្ថានីយ៍ទូរទស្សន៍ភីអិនអិន៕

អត្ថបទពាក់ព័ន្ធ៖

អត្ថបទដោយ៖ មិថុនា

Advertisement - UnitusX