Home កម្សាន្ត គួរអោយសរសើរ! ...

គួរអោយសរសើរ! ខេមរៈ សិរីមន្ត គ្រាន់តែឃើញ ចាន់ សម័យ ធ្លាក់ខ្លួនភ្លាម ឱ្យលុយ១ពាន់ដុល្លារភ្លែត!(មានវីដេអូ)

373

ពិតណាស់ជីវិតអតីតតារាចម្រៀងល្បីឈ្មោះកាលពីមុនលោក ចាន់ សម័យ ពេលនេះហាក់បីដូចជាធ្លាក់ដុនដាបយ៉ាងខ្លាំង ក្រោយពីលោកជួបរឿងអាក្រក់ផ្ទួនៗ និងមានជំងឺប្រចាំកាយដែលពិបាកនឹងព្យាបាលថែមទៀតផង។

ដោយឡែកក្នុងនាមជាអ្នកសិល្បៈដូចគ្នា គ្រាន់តែបានដឹងរឿងនេះភ្លាម តារាចម្រៀងល្បីឈ្មោះលោក ខេមរៈ សិរីមន្ត បានជូនលុយទៅលោក ចាន់ សម័យ រហូតដល់១ពាន់ដុល្លារ សំរាប់ជួយសម្រួលជីវភាពគ្រួសារលោក និងបានផ្សំអោយលោក កុំអស់សង្ឃឹម ខិតខំថែសុខភាព ពិសេសគឺព្យាបាលជំងឺអោយឆាប់ជាសៈស្បើយ។

ហើយតាមរយៈថវិកានេះផងដែរ លោក ខេមរៈ សិរីមន្ត មិនបានយកទៅដោយខ្លួនឯងផ្ទាល់នោះទេ គឺលោកបាន ផ្ញើតាមបងប្រុសបង្កើតរបស់លោក គឺលោក ខេមរៈ ភារុណ ហើយតាមរយៈអំណោយជាថវិកានេះផងដែរ គឺបានធ្វើអោយលោក ចាន់ សម័យ រំភើប ស្ទើរតែស្រក់ទឹកភ្នែកទៅហើយ៕

ចង់ ជ្រាបកាន់តែច្បាស់ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទពាក់ព័ន្ធ៖

ប្រភព៖គណនីហ្វេសប៊ុកឈ្មោះ អេង វុត្ថា

អត្ថបទដោយ៖សីុវលី

Advertisement - Unitus 728x90