អបអរសាទរ អតីតពលករកូរ៉េ ម្នាក់ ត្រូវបានតែងតាំងងារជា ឧកញ៉ា ទៀតផង

(ភ្នំពេញ)៖ ជារឿងមួយ ដែលគួរឲ្យចូលរួមអបអរសាទរ ចំពោះ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែលមានឈ្មោះពិតថា ឡេង ភត្រា ដែលថ្ងៃនេះត្រូវបានទទួលងារជាឧកញ៉ាផ្លូវការ ក្រោយពីលោកឧកញ៉ា ត្រូវបានព្រះករុណាព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តែងតាំងជាឧកញ៉ា។

បើយោងតាម លោក ហេង ឡុង ដែលបានបង្ហោះនៅលើបណ្តាញសង្គម Facebook បានបង្ហាញឲ្យឃើញថា អតីតពលករនៅកូរ៉េ និងជាម្ចាស់បុរី ឡេង ណាវ៉ាត់ត្រា គឺ លោកឧកញ៉ា ឡេង ណាវ៉ាត់ត្រា កាលពីថ្ងៃទី ៦ ខែកក្កដា កន្លងទៅនេះ ត្រូវបានព្រះមហាក្សត្រព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំង ឈ្មោះ ឡេង ភត្រា ជាឧកញ៉ា យោងតាមសេចក្តីក្រាបបង្គំ ទូលថ្វាយ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

នេះជារឿងល្អមួយសម្រាប់ ឧកញ៉ាចិត្តធម៌រូបនេះ សង្កេតឃើញថា ក្រោយពីបានទទួលការត្រាស់បង្គាប់តែងតាំង ជាផ្លូវការរួច មានការគាំទ្រខ្លាំង និងមានការចូលរួមអបអរច្រើន ព្រោះថាជានិច្ចកាលលោកឧកញ៉ា តែងបង្ហាញសកម្មភាពសប្បុរសធម៌ ជានិច្ច៕