Home កម្សាន្ត តោះ!មកដឹងពីអា...

តោះ!មកដឹងពីអារម្មណ៍ពិតរបស់តារាសម្ដែងស្រី Bella Ranee ក្រោយពេលបានចូលថ្វាយបង្គំគាល់ព្រះមហាក្សត្រី ព្រះវររាជមាតាខ្មែរ !!

1263

ប្រិយមិត្តជាច្រើនប្រាកដជាបានដឹងរួចមកហើយថា កាលពីម្សិលមិញនេះតារាសម្តែងប្រចាំប្រទេសថៃ តួស្រីនៅក្នុងរឿង “បុព្វេសន្និវាស” កញ្ញា Bella Ranee បានមកដល់ប្រទេសកម្ពុជាជាលើកទីពីរ ដែលទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពីការស្រលាញ់និងចូលចិត្តរូបនាងជាខ្លាំង។

Iframe Compatible Tag

តែអ្វីដែលនឹកស្មានមិនដល់នោះគឺ តារាសម្តែងស្រីរូបនេះ មានសំណាងខ្លាំង ព្រោះសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានតារាឯកថៃរូបនេះ ឲ្យបានចូលក្រាបថ្វាយបង្គំគាល់ នាព្រះរាជដំណាក់គន្ធបុផ្ផា ព្រះបរមរាជវាំង។

មិនត្រឹមតែប៉ុណ្ណោះ សម្តេចព្រះវររាជមាតាជាតិខ្មែរ ក៏បានប្រទានវត្ថុមានតម្លៃទៅកាន់តារារូបនេះជាច្រើនផងដែរ។ ស្របពេលជាមួយគ្នានេះដែរ តារារូបនេះក៏បានបង្ហាញអារម្មណ៍ពិតរបស់ខ្លួន ក្រោយមានសំណាងជាងតារាដទៃ ដោយបានភ្ជាប់ជាមួយនឹងសារដ៏មានន័យមួយថា “នាងពិតជាមានអារម្មណ៍ថារំជួលចិត្តណាស់ ពេលដែលទ្រង់អនុញ្ញាតិឲ្យរូបនាង ចូលទៅជួបសម្ដេចម៉ែ ហើយក៏សប្បាយចិត្តដែលសម្ដេចម៉ែបានប្រទាន DVD Concert ដ៏រូបនាង នាងថាវាប្រៀបបានដូចជាសុបិន្តយ៉ាងដូច្នោះ”៕

Iframe Compatible Tag

អត្ថបទពាក់ព័ន្ធ៖

ងត្ថបទដោយ៖ មិថុនា

Advertisement - UnitusX