Home កម្សាន្ត អូហូ…សូ...

អូហូ…សូម្បីតារាសម្ដែងស្រីរូបនេះ ក៏ចង់បានទម្រង់មុខដូចតារាស្រី Aum Patcharapa ដែរ ដល់ថ្នាក់ហ៊ានវះកាត់កែសម្ផស្បតាម!!

477

នៅក្នុងសម័យថ្មីនេះ ការវះកាត់កែសម្ផស្បទម្រង់មុខ និងដងខ្លួន ក៏អាចចាប់ផ្តើមក្លាយមកជារឿងធម្មតាទៅហើយ សម្រាប់មនុស្សគ្រប់ៗគ្នា ដែលកើតមកមិនពេញចិត្ត ចំពោះអ្វីដែលធម្មជាតិបានផ្តល់ឲ្យខ្លួន។

តារាសម្តែងស្រី Petch Teeyarpa 

ជាក់ស្តែង ដូចជាតារាសម្តែងស្រី  Petch Teeyarpa បានសម្រេចចិត្តធ្វើការវះកាត់កែសម្ផស្សជាច្រើនកន្លែង លើមុខបស់នាង។ ដោយក្នុងនោះផងដែរ នាងក៏បានយកគំរូនៃទម្រង់មុខទៅតាម Aum ដែលជាតារាសម្តែងកំពូលប្រចាំប្រទេសថៃ។ហើយនេះ វាក៏មិនមែនជាលើកទីមួយសម្រាប់ Petch Teeyarpa ដែលបានធ្វើការវះកាត់កែសម្ផស្សទម្រង់មុខឲ្យបានដូចជាតារាសម្តែងស្រី Aum ព្រោះថា កាលពីពេលកន្លងទៅប៉ុន្មានមុនឆ្នាំ នាងក៏បានធ្វើការវះកាត់កែទម្រង់ច្រមុះ ឲ្យដូចជាតារាក្នុងដួងចិត្តរបស់នាង​ គឺ Aum ផងដែរ។

តារាសម្តែងស្រី Petch Teeyarpa

គួរបញ្ជាក់ផងដែរថា តារាសម្តែងស្រី Aum គឺជាតារាសម្តែងស្រីមួយរូប ដែលមិនត្រឹមតែមានសមត្ថភាពសម្តែងខ្ពស់នោះទេ ប៉ុន្តែនាងក៏ជាតារាសម្តែងស្រី ដែលសម្បូរមហាជនទូទៅនិយម យកនាងជាគំរូ ទាំងទម្រង់មុខ និងដងខ្លួន ក្នុងការកែសម្ផស្បជារឿយៗ​ ផងដែរ៕

Aum Patcharapa
តារាសម្តែងស្រី Petch Teeyarpa
តារាសម្តែងស្រី Petch Teeyarpa
តារាសម្តែងស្រី Petch Teeyarpa
តារាសម្តែងស្រី Petch Teeyarpa
តារាសម្តែងស្រី Petch Teeyarpa

អត្ថបទពាំក់ព័ន្ធ៖

អត្ថបទដោយ៖​ មិថុនា

 

 

Advertisement - Unitus 728x90